Top Headlines

ថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី ១៤៨ នៃសហភាពទូរគមនាគមន៍អន្តរជាតិ និងទិវាពិភពលោក

សង្គមព័ត៌មាន និងទូរគមនាគមន៍ក្រោមប្រធានបទ ICT និងការធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាព

ចរាចរណ៍ផ្លូវ គោក នៅរសៀលថ្ងៃសុក្រនេះ ឯកឧត្តម សូរ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍

និងទូរគមនាគមន៍ បានលើកទឹកចិត្តទៅដល់អ្នកបើកបរទាំងអស់ ព្យាយាមប្រើប្រាស់ឧបករណ៍

អេឡេចត្រូនិកជាជំនួយ ពេលនិយាយទូរស័ព្ទ ប្រសិនបើខ្លួនកំពុងតែបើកបរនៅតាមផ្លូវ

ដើម្បីចៀសវាងកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ។

 

ឯកឧត្តម បញ្ជាក់ថា ការធ្វើរបៀបនេះ គឺជារួមវិភាគទានជាវិជ្ជមានជាមួយនឹង សហភាព​ទូរគមនា

គមន៍អន្តរ ជាតិ (ITU) ក៏ដូចជាជួយលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ នូវបច្ចេកវិទ្យា​គមនាគមន៍

និងព័ត៌មាន (ICT) ឲ្យបានត្រឹមត្រូវពេលកំពុងបើកបរយានយន្ត ជាពិសេស​រួមចំណែក​ធ្វើឲ្យប្រសើរ

ឡើងនូវសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

 

ជាមួយគ្នានេះឯកឧត្តម សូរ ឃុន ក៏បានអំពាវនាវ ចំពោះអ្នកបើកបរគ្រប់ប្រភេទ គឺមិនត្រូវប្រើ​

ទូរស័ព្ទដៃ​ក្នុងការទាក់ទង ផ្ញើសារ ឬលេងល្បែងកម្សាន្ត (Game)នៅពេលកំពុងបើកបរឡើយ។

 

សូមបញ្ជាក់ថា នៅលើពិភពលើកគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ បានឆក់យកជីវិតមនុស្ស

ប្រមាណ ១លាន ៣សែននាក់។ បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍​កំពុងក្លាយជាបញ្ហាបង្កភាព

ស្មុគស្មាញ​ដល់សង្គម និងសេដ្ឋកិច្ច ដោយមិនត្រឹមតែធ្វើឲ្យបាត់បង់អាយុជីវិតប៉ុណ្ណោះទេ

ជាពិសេសបង្កការ​ខូចខាត​ទ្រព្យសម្បត្តិ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។  មានមូលហេតុជាច្រើន​

ដែលបង្ក​ឲ្យ​កើ​ត​​មាន​គ្រោះថ្នាក់ចរាចរណ៍ ចំពោះអ្នកបើកបរ។ ក្នុងនោះមានការរកឃើញថា​ការ

និយាយទូរស័ព្ទ​ពេលកំពុង​បើកបរ​ដោយមិនប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិកជាជំនួយ

ក៏ជាមូលហេតុយ៉ាងសំខាន់នាំឲ្យកើត​មាន​គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុនៅក្នុងប្រទេសកម្ពុជា៕

 

អត្ថបទៈ ប៊ុន សម្ផស្ស 

Headlines

Scroll To Top