Top Headlines
លោក ហ័ងជិន ហ៊ួយ អ្នកជំនួញសេដ្ឋកិច្ចនៃសាធារណៈរដ្ឋប្រជាមានិតចិន ឡើងទទួលសញ្ញាបត្រ (រូបភាពៈ ង៉ាន់ សំណាង)

មានប្រសាសន៍ក្នុងពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែក សេដ្ឋកិច្ច ដល់លោក ហ័ងជិន ហ៊ួយ

អ្នកជំនួញសេដ្ឋកិច្ចនៃសាធារណៈរដ្ឋប្រជាមានិតចិន ពីសំណាក់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នោះ

ដោយមានការចូលរួមពីបណ្ឌិតសភាចារ្យ ខៀវ ថវិការ ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងជា

ប្រធានគណៈកម្មការជ្រើសរើស និងផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស។

 

ឯកឧត្តម ឌួង លាង សាកលវិទ្យាធិការសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា សញ្ញាបត្រ បណ្ឌិត

កិតិ្តយសផ្នែកសេដ្ឋកិច្ចនេះ ជាសញ្ញាបត្រមួយ ដែលខ្ពស់បំផុតរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រាប់

ប្រគល់ជូនជនទាំងពីរភេទ ទាំងជនជាតិខ្មែរ និងបរទេស ដែលមានការអប់រំល្អ និងជោគជ័យក្នុងវិជ្ជាជីវៈ

របស់ខ្លួន ក្នុងន័យរួមចំណែកក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ផងដែរ។

 

ឯកឧត្តម ឌួង លាង សាកលវិទ្យាធិការសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានមានប្រសាសន៍បន្តថា ការៀបចំ​

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែកសេដ្ឋកិច្ច ដល់លោក ហ័ងជិនហ៊ួយ អ្នកជំនួញសេដ្ឋកិច្ចនៃ

សាធារណៈរដ្ឋប្រជាមានិតចិននាពេលនេះ គឺមានគណៈកម្មការ មានការត្រួតពិនិត្យវាយតម្លៃលក្ខណៈ

សម្បតិ្តរបស់បេក្ខជន បានត្រឹមត្រូវមុន នឹងសម្រេចការប្រគល់សញ្ញាបត្រមួយនេះ៕

 

អត្ថបទៈ គន្ធ តារាវិឆ័យ

Headlines

Scroll To Top