Update News ៖ ទឹកជំនន់ត្រង់ចំណុចស្ពានសំរោងនៅតែបន្តកើនឡើងនឹងប្រវែងជាង១000 ម៉ែត្រហើយ
| ព័ត៌មានជាតិ
SHARE

(ព្រះសីហនុ)៖ គិតត្រឹមវេលាល្ងាចម៉ោង ០៤:៣០ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ នៅតែបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។

តាមប្រភពពីទីតាំងខាងលើ ទឹកកំពុងហូរយ៉ាងគំហុកពីលើភ្នំឆ្លងកាត់ពីលើផ្លូវជាតិ និងស្ពាន ហូរចាក់ទៅក្នុងស្ទឹងសំរោង ដែលមានមុខទឹកបណ្តោយប្រមាណជាង ១០០០ម៉ែត្រនិងមានកម្ពស់ប្រមាណ ១,៥០ ម។

ឆ្លើយតបនឹងបញ្ហានេះ​នារសៀលនេះ ឯកឧត្តមយន្ត មីន​ អភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងដែលកំពុងជន់លិចនេះដើម្បីពិនិត្យមើលស្ថានភាពគ្រោះធម្មជាតិ​ទឹកជំនន់​ ក៏ដូចជាអង្អុលបង្ហាញនូវការងារចំពោះមុខមួយចំនួន។

ជាមួយគ្នានេះ កងពលលេខ៣១ បាននាំយកអូប័រចំនួន៣ គ្រឿងដើម្បីសម្រួលដល់ការចម្លងសិស្សានុសិស្សនិងប្រជាពលរដ្ឋ ដែលត្រូវការឆ្លងជាចាំបាច់នោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation