វីដេអូបង្ហាញពីសកម្មភាពអង្គរក្សប្រធានាធិបតីបារាំងវាយនិស្សិតបាតុករ ម្នាក់ត្រូវបានគេបង្ហោះ
| ព័ត៌មានអន្តរជាតិ
SHARE


រូបភាពវីដេអូមួយបង្ហាញពីប្រធានអង្គរក្សលោកប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយដំច្រំធាក់លើបាតុករនិស្សិតមួយរូបត្រូវបានគេមើលឃើញជាសាធារណៈខណ:ដែលជនដៃដល់ពុំមានការទទួលការដាក់ទណ្ឌកម្មអ្វីនៅទ្បើយ ។
កាសែតទ្បឺមុ័ងបានបង្ហោះរូបភាព វីដេអូដែលថតបានកាលពីល្ងាចថ្ងៃទី១ ឧសភាកន្លងមកនាទីក្រុងប៉ារីសនៅល្ងាចថ្ងៃពុធ ។រូបភាពវីដេអូនេះបានបង្ហាញថា Alexancles Benalla អង្គរក្សប្រធានាធិបតីពាក់មួកសុវត្ថិភាពប៉ូលីសនិងប៉ូលីសមួយក្រោមទៀតបាននំាគ្នាវាយដំច្រំធាក់នៅលើនិស្សិតបាតុករដែលដេកដួលនៅលើដី ។

បុរសនេះបានយកដៃរារំាងឃាត់និស្សិតបាតុករហើយបុរសម្នាក់ទៀតដែលស្លៀកស៊ីវិលបានរុញក្រុមបាតុករផ្តួលទៅនឹងដីហើយប៉ូលីសមួយក្រុមទៀតដែលឈរក្បែរនោះធ្វើព្រងើយទុកអោយគេវាយធ្វើបាបនិស្សិតបាតុករ ហើយក៍មានបុរសទីពីរម្នាក់ទៀតបានលេចមុខមកវាយធ្វើបាបបាតុករទៀតដែលកាសែតទ្បឺមុ័ងនិយាយថាបុរសនោះជាកងអាវុធហត្ថដែលធ្លាប់ធ្វើអោយ Benalla ប្រធានអង្គរក្សប្រធានាធិបតី ។

សាធារណមតិបារំាងបានទាមទារអោយមានការដាក់ទោសទៅលើអ្នកដៃដល់និងអ្នករួមគំនិត ប៉ុន្តែរហូតមកដល់នឹងពេលនេះលោកប្រធានាធិបតីម៉ាក្រុងនៅតែស្ងាត់ស្ងៀមនៅទ្បើយ ហើយ Benalla ដែលជាអ្នកមើលការខុសត្រូវទួទៅលើកិច្ចការសន្តិសុខជូនលោក Macron ។
តំាងពីមានយុទ្ធនាការឃោសនាបោះឆ្នោតរើសប្រធានាធិបតីបារំាងមកនោះពុំបានធ្វើសេចក្តីអធិប្បាយអ្វីលើហេតុការណ៍នោះទ្បើយ។

លោក Edouazt Philippe នាយករដ្ឋមន្ត្រីបារំាងបានឆ្លើយតបទៅនឹងការចោទសួរនៅឯព្រឹទ្ធសភាចំពោះហេតុការណ៍ដែលមានក្នុងវីដេអូនេះដោយការហៅហេតុការណ៍នេះថា គួរអោយរន្ធត់ ប៉ុន្តែនិងគាត់បានឆ្លើយការចោទសួរនេះដោយច្បោលៗនិងភ័ន្តច្រទ្បំផងខណ:ពេលដែលប្រទេសបារំាងតែងតែប្រើពាក្យថា “ទំាងអស់គ្នាត្រូវតែស្មើភាពគ្នានៅចំពោះមុខច្បាប់នោះ” ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation