ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ០២នាក់បន្ថែមទៀតក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា និងគ្មានអ្នកជាសះស្បើយឡើយនៅថ្ងៃនេះ។

ករណីអ្នកកើតកូវីដ១៩ថ្មី គឺស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋាននៅស្កាត់វាស្បូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបងប្អូនបង្កើតនឹងគ្នា។ អ្នកទាំងពីរ ត្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ដូច្នេះ សរុបអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនដល់ ១៩នាក់ហើយ។

ទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងបានបន្តយកសំណាកអ្នកប៉ះពាល់ចំនួន ៥៥៤ នាក់បន្ថែមទៀត ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា ដែលទទួលលទ្ធផលវិជ្ជមានកូវីដ១៩ចំនួន០២នាក់។ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ពោលគឺរយៈពេល ០៤ថ្ងៃនៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងបានយកសំណាកបានចំនួន ៨៧៦៦ នាក់ ក្នុងនោះ ធ្វើតេស្តទទួលលទ្ធផល វិជ្ជមានសរុប ១៩ នាក់។

សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ៣៣១ នាក់, ស្រី៧៦នាក់ និងបុរស២៥៥នាក់ ក្នុងនោះ ជាសះស្បើយមានចំនួនសរុប ៣០៤ នាក់, ស្រី៦១នាក់ និងបុរស២៤៣នាក់៕

ដោយ៖ លាភ

ព័ត៌មានទាក់ទង...