ចិន​ប្រកាសគាំទ្រការដំណើរការរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មី​ ព្រោះការបោះឆ្នោតមានពលរដ្ឋបោះឆ្នោតជាង៨០%
| ព័ត៌មានជាតិ
SHARE

នៅល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨បន្ទាប់ពីបញ្ចប់បេសកកម្ម សង្កេតការណ៏បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦(២៩ខែកក្កដា) នៅល្ងាចថ្ងៃដដែល មានសន្និសីទសារព័ត៌ មានរបស់ក្រុមអ្នកសង្កេតការណ៏អន្តរជាតិ ក្នុងការបោះឆ្នោតសាកលនៅកម្ពុជា ឆ្នាំ ២០១៨។
គណៈកម្មការសម្របសម្រួលការងារសង្កេតការណ៏ជាតិ -អន្តរជាតិ បានឲ្យដឹងថា,អ្នកសង្កេតការណ៏អន្តរជាតិ ក្នុងដំ ណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានអង្គការអន្តរជាតិចូលរួមសំខាន់ៗចំនួន៨រួមមាន៖

១-អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាល។
២អង្គការសភានៃប្រទេសនិយាយភាសាបារាំង។
៣-សភាសង្គមស៊ីវិល។
៤-អង្គការសហប្រតិបត្តិការសៀងហៃ។
៥-សន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី។
៦-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី -ប៉ាស៊ីហ្វិក។
៧-អង្គការសមាគមសភាអាស៊ី ។
៨-អង្គការសមាគមអន្តរជាតិសភាអាស៊ាន។

ក្រុមអ្នកសង្កេរការណ៏អន្តរជាតិទាំង៨ ស្ថាប័ននេះ មានអ្នកសង្កេតការណ៏ចំនួន ២២០ នាក់។
តំណាងអ្នកសង្កេតការណ៏ចិន មាន១៦រូប
តំណាងក្រុមអ្នកសង្កេតការណ៏ចិន បានចាត់ទុកការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ សេរី រលូន
ប្រជាពលរដ្ឋកម្ពុជា មានឆន្ទៈចេញទៅបោះឆ្នោត ។
លោកលី ឈឺហ្វុងតំណាងអ្នកសង្កេតការណ៏ប្រទេសចិន បានគាំទ្រការដំណើរការរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ព្រោះមានប្រជាពលរដ្ឋកម្ពុជា ជាង៨០%បានបោះឆ្នោត។

ហើយគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតនៅពេលនេះនិងទទួល យកលទ្ធផលបោះឆ្នោត ។
ការបោះឆ្នោតនៅកម្ពុជា គ្មានអំពើហិង្សា ឬការគំរាមកំហែងនោះទេ គឺមានភាពរលូន និងសុវត្ថិភាព។
តំណាងអ្នកសង្កេតការណ៏ចិន បានបញ្ជាក់ទៀតថា,ក្រុមអ្នកសង្កេតការណ៏ចិន បានឃើញប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោត គឺមានភាពស្របច្បាប់និងហ្មតចត់ ។ក្នុងការិយាល័យបោះឆ្នោត បុគ្គលិក និងតំណាងគណបក្សនយោបាយ និងអង្គការអង្គការរដ្ឋាភិបាលបានធ្វើយ៉ាងល្អ៕



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation