ព័ត៌មានជាតិ

ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់៦ម៉ឺនដុល្លារដល់អតិថិជន

image

ក្រុមហ៊ុន សែលកាត បានប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ដល់អតិថិជនម្នាក់ រស់នៅក្នុងខេត្តព្រៃវែង។ អតិថិជន ដែលឈ្នះទឹកប្រាក់ពីក្រុមហ៊ុនសែលកាត មានឈ្មោះ ម៉ុក អ៊ន់ ជាមន្រ្តីចូលនិវត្តន៍។


អតិថិជនដែលឈ្នះទឹកប្រាក់ចំនួន៦ម៉ឺនដុល្លាររូបនេះ បានអះអាងថា នេះជាការទទួលរង្វាន់ពីក្រុមហ៊ុនពិតប្រាកដមែន។ ជាមួយគ្នានេះ លោកបានជំរុញដល់អតិថិជនរបស់សែលកាត ឲ្យបន្តការផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ផងដែរ។

សូមជម្រាបថា អតិថិជន CellCard ទាំងអស់ អាចចូលរួមផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ ដោយគ្រាន់តែទូរស័ព្ទទៅ ៨៨៨៨ ឬសសេអក្សរ ១០Kផ្ញើទៅលេខ ៨៨៨៨បន្ដិចក្រោយមកក្រុមហ៊ុននឹងផ្ញើសារដោយភ្ជាប់លេខកូដត្រលប់មកវិញ៕ ​(CNC)