សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់សេវាកម្មវេលុយតាម «វីង» ដែលជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាលជាមួយកម្មករកម្មការិនីជិត១ម៉ឺន៥ពាន់នាក់ដែលមកពីរោងចក្រសហគ្រាសចំនួន២៤ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ សម្តេចតេជោក៏បានមានប្រសាសន៍ទាក់ទងនឹងការជួយឧបត្ថម្ភ ទៅដល់កម្មការិនីដែលមានផ្ទៃពោះ ឆ្លងទន្លេមូយរូប។
សម្តេចថ្លែងថា សម្តេចបានផ្ញើលុយតាមប្រព័ន្ធវេលុយវីងចំនួន១ពាន់ដុល្លារទៅឧបត្ថម្ភកម្មការិនីម្នាក់ដែលបានឆ្លងទន្លេនៅខណ្ឌស្ទឹងមានជ័យ ដែលសម្តេចបានទទួលដំណឹងពីកូនធម៌របស់សម្តេច ថាកម្មការិនីឆ្លងទន្លេរូបនោះ មិនទាន់បានទទួលប្រាក់ឧបត្ថម្ភ។



សូមជំរាបថា ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា ដែលមានការបេ្តជ្ញាចិត្តនៅក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនីធនាគារ។
វីង ក៏ជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសដែលផ្តល់សេវាកម្មធនាគារតាម រយៈទូរស័ព្ទដៃដែលមាន តិចតួចបំផុតរបស់ពិភពលោក។
ចាប់ផ្តើមនៅឆ្នាំ២០០៩ វីងបានផ្តល់មធ្យោបាយផ្ញើ និងទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅដល់ប្រជាជនកម្ពុជា តាមរៈការប្រើប្រាស់ទូរស័ព្ទដៃ។

ផលិតផល និងសេវាកម្មវីង ផ្តល់អោយប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ផ្សេងៗដូចជា ផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់ប្រាក់តាមអ៊ិនធឺណិត។ វីង នៅរក្សាតំនែងជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា ដែលមានបណ្តាញភ្នាក់ងារ វីងខាស អ៊ិចប្រេស គ្របដណ្តប់គ្រប់ស្រុកទូទាំងប្រទេស។

ជាមូយវីង អ្នកដែលធ្វើការនៅទីប្រជុំជន ឬ ឆ្ងាយពីផ្ទះ លែងព្រួយបារម្ភពីការផ្ញើប្រាក់ដែលពួកគេខំរកយ៉ាងលំបាកទៅកាន់ក្រុម គ្រួសារទៀតហើយ។ វីង ផ្តល់សេវាកម្មដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅបង់វិក្កយ បត្រទឹក ភ្លើង វិក្កយបត្រផ្សេុងៗ ឬ បញ្ចូលលុយទូរស័ព្ទ ដោយគេអាចធ្វើប្រតិបត្តិការទាំងនេះតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ឬ ភ្នាក់ងារវីងណាមួយក៏បាន។

វីង ក៏ផ្តល់ដំណោះស្រាយនៅក្នុងការប្រមូលសាច់ប្រាក់ទៅដល់ក្រុមហ៊ុនផ្សេងៗ តាមរយៈសេវាកម្មសហគ្រាសរបស់ខ្លួន។ ជាមួយវីង សហគ្រាសទាំងតូច ឬ ធំ អាចប្រើប្រាស់សេវាកម្មប្រមួលសាច់ប្រាក់ និងបើកប្រាក់បៀវត្សទៅកាន់បុគ្គលិក របស់ខ្លួនបានយ៉ាងងាយស្រួល។ តាមរយៈសេវាកម្មនេះ វីង មិនត្រឹមតែផ្តល់សេវាកម្មធនាគារងាយស្រួលដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជួយនៅក្នុងការរីកចម្រើនរបស់សហគ្រាសតូចធំ និងវិស័យឧស្សាហកម្មនៅកម្ពុជាដែលជួយអោយមាន ប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ប្រាក់។

វីង បានអនុវត្តពេញលេញទៅតាមស្តង់ដារធនាគារអន្តរជាតិ ទាំងការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមរយៈឯកសារសម្គាល់ខ្លួន ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងការលាងលុយ។
សម្រាប់ចក្ខុវិស័យ របស់ធនគារឯកទេសវីងគឺផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃ និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀត ដល់ប្រជាជនកម្ពុជា ដើម្បីជួយដល់បង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation