កីឡា

ក្រុម Rangers របស់លោក Gerrard បន្តឡើងវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League

image

 

ស្កុតឡែន៖ ក្រុម Rangers ក្រោមការដឹកនាំរបស់លោក Steven Gerrard បានយកឈ្នះលើក្រុម Antwerp ក្នុងលទ្ធផល ៥-២ សម្រាប់ជើងទី២ ដោយសរុបទាំងពីរជើងឈ្នះ ៩-៥ ឯណោះ។

ក្រុមជើងខ្លាំងរបស់ស្កុតឡែនមួយនេះ តែងតែធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាជានិច្ច ពោលគឺពួកគេអាចស្វែងរកគ្រាប់បាល់បានជាច្រើនក្នុងប្រកួតនីមួយៗ។ 

ជាក់ស្តែង យប់មិញនេះ ពួកគេរកបានដល់ទៅ៥គ្រាប់ទៀត ក្នុងការប៉ះជាមួយក្រុម Antwerp ដែលធ្វើឱ្យពួកគេបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃកម្មវិធី UEFA Europa League បានដោយមិនពិបាកនោះទេ។

រំលឹកថា Rangers នៅរដូវកាលនេះ កំពុងឡើងជើង ដោយក្នុងលីគរបស់ពួកគេ កំពុងឈរនៅលេខ១ ដោយមាន៨២ពិន្ទុ ក្រោយពីឆ្លងកាត់៣០ប្រកួត។ ក្រុមលេខ២ Celtic រកបានត្រឹម៦៤ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់៣០ប្រកួតដូចគ្នា៕