កីឡា

ក្លិប Paris st Germain ចង់បន្តកុងត្រាថ្មីដល់កីឡាករសំខាន់៤រូប

image

បារាំង៖ ក្លិប Paris St Germain នៅលីគកំពូលបារាំង ចង់បន្តកុងត្រាថ្មីជាមួយកីឡាករសំខាន់៤រូបនោះគឺ Kylian Mbappe, Neymar, Angel Di Maria និង Juan Bernat Velasco ។

កុងត្រារបស់ Mbappe និង Neymar ជាមួយ PSG នឹងអស់សុពលភាពនៅឆ្នាំ២០២២ ខាងមុខចំណែកឯ Di Maria និង Bernat នឹងចប់នៅក្នុងឆ្នាំ២០២១ ខែមិថុនាខាងមុខ។ ចំពោះការចង់បន្តកុងត្រាថ្មីឱ្យកីឡាករទាំង៤រូប ដ្បិត Paris st Germain ចង់ប្រាកដថា ពួកគេអាចមានកីឡាករសំខាន់ៗជាច្រើនរូប លេងឱ្យក្លិបក្នុងរយៈយូរតាមដែលធ្វើទៅបាន។

ទាក់ទិននឹងរឿងនេះនាយកកីឡាក្លិប PSG លោក Leonardo Araujo បានឱ្យដឹងថា៖ "រឿងបន្តកុងត្រាថ្មីជាមួយ Mbappe ក្លិបបានលើកមកពិភាក្សាយូរហើយ។ ប៉ុន្តែមុននឹងប្រកាសជាផ្លូវការ ក្លិបបានលើកយកកីឡាករផ្សេងទៀតមកពិចារណាផងដែរ។ ជាក់ស្ដែង Neymar កំពុងមានអ្វីដែលយើងត្រូវការ ហើយ  Di Maria និង Bernat ក៏ដូចគ្នា។ កីឡាករទាំង ៤ ជារឿង ដែលត្រូវចាត់ការជាបន្ទាន់ព្រោះគោលបំណងរបស់ក្លិប គឺចង់បន្តកុងត្រាថ្មីជាមួយពួកគេតែម្ដង"៕