កីឡា

Dortmund ដាក់តម្លៃ ១៥០លានផោន បើសិនក្លិបណាចង់បាន Haaland

image

អាល្លឺម៉ង់៖ ក្លិប Borussia Dortmund បានដាក់តម្លៃខ្សែប្រយុទ្ធ Erling Haaland ក្រោយពីមានក្លិបធំនៅតែចិញ្ចឹមចិត្តចង់បានរូបគេ។ 

ការផ្ទេរអាចនឹងកើតមានឡើងចំពោះរូបគេនៅទីផ្សារដោះដូររដូវក្តៅខាងមុខ បន្ទាប់ពីកីឡាករនេះ បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាល ២០២០/២១ មិនថាតែនៅក្របខណ្ឌ Bundesliga និង Champions League ឡើយ។

ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំនេះ រកបាន ២៧គ្រាប់និងបញ្ចូន ៧លើកហើយ ត្រឹមតែការបង្ហាញខ្លួន ២៥ប្រកួត ដែលវាជាស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើកីឡាករផ្សេងៗនៅលីគកំពូលទាំង៥។

បញ្ជាក់ថា សម្រាប់ Haaland បានស្ថិតក្នុងក្រសែភ្នែករបស់ក្លិបកំពូលៗមានដូចជា Man City, Man Utd, Real Madrid និង Chelsea ហើយភាគរយច្រើនគេរំពឹងខ្ពស់លើ Real និង Chelsea បើផ្អែកតាមពាក្យចរចាមអារ៉ាមចុងក្រោយ។

ក្រៅពី Haaland ក្លិប Dortmund ក៏អាចនឹងលក់ចេញ Jadon Sancho មួយរូបផ្សេងទៀតផងដែរ ដើម្បីយកថវិកាទាំងនោះមកទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុដែលបានជួបប្រទះនៅក្នុងស្ថានភាពជំងឺរាតត្បាត COVID-19៕