កីឡា

James Rodriguez អះអាងថា Real Madrid មិនចាប់អារម្មណ៍ក្នុងការនាំយកគេទៅវិញនោះទេ

image

អេស្ប៉ាញ៖ James Rodriguez បានអះអាងថា Real Madrid មិនមានការចាប់អារម្មណ៍ក្នុងការនាំយកគេត្រលប់ទៅវិញទឹកដី Santiago Bernebeu វិញនោះទេនាពេលអនាគត។

ខ្សែបម្រើជនជាតិកូឡុំប៊ីរូបនេះ មិនស្ថិតនៅក្នុងចំណោមកីឡាករប្រើប្រាស់ របស់លោក Zinedine Zidane ឡើយ ហើយគេបានសម្រេចចាកចេញមកចូលរួម Everton រដូវក្ដៅឆ្នាំមុន មកលេងក្រោមការបង្វឹកដោយលោក Carlo Ancelotti ។

ក្រោយអ្នកគាំទ្រទទូចឱ្យត្រលប់ទៅអេស្ប៉ាញវិញ តាមរយៈ Livestream មួយនៅលើ Twitch,  James បានអះអាងថា Real Madrid មិនចាប់អារម្មណ៍ក្នុងការនាំយកគេត្រលប់មកវិញនោះទេ។

សូមរំឭកថា James ត្រូវបានដាក់ឱ្យក្លិប Bayern Munich ខ្ចីជើង២រដូវកាល មុនពេលត្រលប់ទៅ Real Madrid វិញនៅ ឆ្នាំ២០១៩។ បន្ទាប់មក គេហាក់មិនទទួលបានការផ្ដល់ឱកាសពីលោក Zidane ទើបសម្រេចលក់ទៅឱ្យក្លិបអង់គ្លេស Everton ៕