ប្រធានាធិបតីហ្វីលីពីនគំរាមសម្លាប់ក្រុមប៉ូលិសដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីហ្វីលីពីនបាននិយាយថា ប៉ូលីសជាង១០០នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដោយប្រធានាធិបតី Rodrigo Duterte ដោយ ប្រឈមនឹងពាក្យបណ្តឹងរដ្ឋបាល និង ព្រហ្មទណ្ឌ រួមទាំងការរំលោភសេពសន្ថវៈ,ការប្លន់ និង ពាក់ពន្ធ័នឹងការជួញដូរ គ្រឿងញៀនខុសច្បាប់។ ខណៈដែលសំណុំរឿងជួញដូរ គ្រឿងញៀន និង ករណីពុករលួយរបស់ប៉ូលីសខ្លះ នឹងត្រូវពិនិត្យឡើងវិញ។

លោក Duterte បានប្រាប់ទៅកាន់ក្រុមប៉ូលីសដែលត្រូវបានចាប់ខ្លួន ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុកមួយថា ៖ "ខ្ញុំមានអង្គភាពពិសេសមួយដែលនឹងត្រួតមើលដោយម៉ត់ចត់លើជីវិតរបស់អ្នក ហើយប្រសិនបើអ្នកតាំងចិត្តក្នុងប្រព្រឹត្ត សូម្បីតែកំហុសតូចមួយនោះ ខ្ញុំនឹងស្នើឱ្យមានប្រហារជីវិតនៅលើអ្នកទាំងនោះ»

លោក Duterte បានព្រមានទៅកាន់ក្រុមប៉ូលិសដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយថា «បើនៅតែរឹងទទឹង កុំណា! តិចថា មិនបានប្រាប់ ហើយខ្ញុំនឹងសម្លាប់អ្នកឯងចោល»  លោកប្រធានាធិបតីហ្វីលីពីន បានព្រមាន ក្រុមគ្រួសាររបស់ប៉ូលីសថា: «បើកូនចៀមទាំងនេះស្លាប់សូម កុំមកយំដាក់យើងថា "សិទិ្ធមនុស្សសិទ្ធិមនុស្សដំណើរការមិនត្រឹមត្រូវ" ពីព្រោះខ្ញុំបានព្រមានអ្នកទុកជាមុនរួចហើយ។

កំណត់ត្រាសិទ្ធិមនុស្សរបស់លោក Duterte បានធ្វើឱ្យមានការព្រួយបារម្ភដល់រដ្ឋាភិបាលលោកខាងលិច និង អ្នកឃ្លាំ មើលសិទ្ធធិមនុស្ស ដោយសារគាត់ដៃឆៅ សម្លាប់មនុស្សមិនរើសមុខឱ្យតែពាក់ពន្ធ័នឹងគ្រឿងញៀន សូម្បីតែកូនប្រុស បង្កើតរបស់ខ្លួន ក៏លោកធ្លាប់គម្រាមសម្លាប់ដែរ បើសិនរកឃើញថា មានពាក់ពន្ធ័នឹងគ្រឿនញៀននោះ ៕

ប្រែ​សម្រួល៖ ខៀវ កូឡា 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation