ឱនភាពពាណិជ្ជកម្មរវាងអាម៉េរិក-ចិន​ បានធ្លាក់ចុះនៅខែកក្កដា
| ព័ត៌មានអន្តរជាតិ
SHARE

បរទេស៖ ខណៈពេលដែលជម្លោះពាណិជ្ជកម្ពុជារវាងអាម៉ររិក និងប្រទេសចិនកាន់តែរីកធំឡើងនោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយប្រទេសចិនគឺបានធ្លាក់ចុះកាលពីខែកក្កដាមុននេះ។


យោងតាមរបាយការណ៍របស់ប្រទេសចិនបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយប្រទេសចិនកាលពីខែកក្កដាមុននេះបានធ្លាក់ចុះមកនៅជាង២ម៉ឺន៨ពាន់លានដុល្លារ​ ខណៈដែលកាលពីខែមិថុនាឱនភាពពាណិជ្ជកម្មអាមេរិកជាមួយចិនមានកម្រិតខ្ពស់បំផុត ទៅជិត២ម៉ឺន៩ពាន់លានដុល្លារ។


ដោយសារតែសហរដ្ឋអាមេរិកជួបឱនភាពពាណិជ្ជកម្មក្នុងកម្រិតមួយខ្ពស់ទៅៗរយៈពេលជាច្រើនឆ្នាំកន្លងមក បានធ្វើឲ្យកើតចេញជាជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងប្រទេសចិន។


ក្នុងនោះលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចោទប្រកាន់ប្រទេសចិនពីបទអនុវត្តមិនស្មើភាព លួចការងារអាមេរិក និងលួចបច្ចេកវិទ្យារបស់ខ្លួនជាដើម។


សូមបញ្ជាក់ថា ថ្មីៗនេះសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួននឹងដាក់ពន្ធ២៥%ទៅលើការនាំចូលរបស់ប្រទេសចិនក្នុងតម្លៃ១ម៉ឺន៦ពាន់លានដុល្លារបន្ថែមទៀតដោយអនុវត្តន៏ចាប់ពីថ្ងៃទី២៣ ខែសីហា នេះតទៅ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation