ទីតាំងប្រតិបត្តិការរបស់អង្គការ UNICEF នៅភាគខាងជើងប្រទេសស៊ីរីត្រូវបានបិទដោយសារការប្រយុទ្ធគ្នា
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១៣៤ នាក់ រួមទាំងកុមារជាច្រើននាក់ ត្រូវបានគេសម្លាប់នៅចុងសប្តាហ៍នៅភាគខាងជើងប្រទេសស៊ីរី។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងញូវយ៉កថា យ៉ាងហោចណាស់មានជនស៊ីវិល៥៩ នាក់រួមទាំងកុមារ ១៧នាក់ត្រូវបានសម្លាប់ នៅពេលដែលឃ្លាំងអាវុធនិងគ្រាប់រំសេវផ្ទុះ នៅក្បែរលំនៅដ្ឋានរបស់អ្នកស្រុកនៅជិតទីក្រុងសាម៉ាដា។

អង្គការសហប្រជាជាតិបាននិយាយទៀតថា មណ្ឌលសុខភាពបីដែលឧបត្ថម្ភដោយអង្គការយូនីសេហ្វ ត្រូវបានគេវាយប្រហារ ហើយមកដល់ពេលនេះមណ្ឌលសុខភាពចំនួនពីរត្រូវផ្អាកដំណើការទាំងស្រុង។

លោក Farhan Haq បន្ថែមថា អាជ្ញាធរមូលដ្ឋានបានផ្អាកបិទ សាលាទាំងអស់នៅក្នុងទីប្រជុំជនចំនួនបីថ្ងៃ ដោយសារតែការវាយ ប្រយុទ្ធគ្នា។

រដ្ឋាភិបាលស៊ីរីបានបញ្ជូនការកងកម្លាំងយោធារបស់ខ្លួនកាន់តែច្រើនទៅកាន់តំបន់ភាគខាងជើងប្រទេស ដើម្បីវាយដណ្តើម យកខេត្តអ៊ីដលីពីក្រុមឧទ្ទាម ដែលជាតំបន់រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation