ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យក្នុងភារកិច្ចជាប្រវត្តិសាស្ត្រ បន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរនិងអបអរសាទរយ៉ាងស្មោះអស់ពី ដួងចិត្តចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សារជូនពររបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារដើមទាំងស្រុង យ៉ាងដូច្នេះថា៖
« នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទសូមអភិវន្ទសម្តែងនូវអំណរគុណដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទ សាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត សូមមានសុខភាពល្អបរិបូរណ៏និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចជាប្រវត្តិសាស្ត្រ បន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យទទួលបានជោគជ័យឧត្តុង្គឧត្តមនាំមកនូវវិបុលភាព សុខក្សេមក្សាន្តនិងការរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជាតទៅមុខទៀត។»៕