សុខភាព

តោះមកដឹងពីវិធីសាស្ត្រព្យាបាលបញ្ហារលាកបំពង់ក កុំឲ្យកាន់តែធ្ងន់ ហើយជាលឿន ត្រូវធ្វើម៉េច?

image

សុខភាព៖ មនុស្សយើងមិនចេះឈឺ ទើបចម្លែក ប៉ុន្តែឈឺតិចតួច គួរតម ប្រសើរជាងឈឺធ្ងន់ទៅរកពេទ្យ ហើយប្រើថ្នាំមិនល្អ។ គ្នាយើងខ្លះគិតថា ឈឺតិចតួចដូចឈឺបំពង់ក លេបតែថ្នាំបាត់ហើយ ប៉ុន្តែគ្រាន់តែលេបថ្នាំ ហើយមិនតម ច្បាស់ជាមិនធូរឡើយ។


“Hello គ្រូពេទ្យ” នឹងប្រាប់ត្រណម ៨ យ៉ាង បើចង់ឆាប់ជា។ ករណីតមអាហារ ឬមិនញ៉ាំគ្រប់គ្រាន់ អាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងថយចុះ កាន់តែងាយរងគ្រោះដោយសារមេរោគ និងបាក់តេរីជាហេតុបង្កឲ្យឈឺបំពង់ក។
១- ទៅពេទ្យ
ជាទូទៅ ឈឺបំពង់ក មិនមែនជាប្រភេទធ្ងន់ធ្ងរទេ វាអាចបាត់ទៅវិញក្នុងពេល ១ សប្តាហ៍។ ឈឺបំពង់ក អាចប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស បើមានជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំរាងកាយ ដូចជា អេដស៍ ឬមហារីក។ ត្រូវឆាប់ទៅពេទ្យ បើស្ថានភាពជំងឺអូសបន្លាយច្រើនសប្តាហ៍ ឬបើយើងគ្រុនក្តៅខ្លាំងលើស ៣៨ អង្សាសេ ឬពិបាកលេបសូម្បីទឹកមាត់ ដកដង្ហើម ឬស្អកនិយាយលែងចេញតែម្តង។
២- ដកដង្ហើមកាត់តាមច្រមុះ
ពេលឈឺក កុំដកដង្ហើមតាមមាត់ ព្រោះវាអាចនឹងធ្វើឲ្យបំពង់កស្ងួត ឈឺ។ បើយើងផ្តាសាយទៀត ដកដង្ហើមតាមមាត់ ច្បាស់ជាចៀសមិនផុតទេ ព្រោះបញ្ហាតឹងច្រមុះ។ យ៉ាងណា គួរព្យាយាមដកដង្ហើមតាមច្រមុះ បើអាច។
៣- ពាក់ម៉ាស់ព្យាយាមមិននិយាយ
និយាយច្រើនពេកនឹងធ្វើឲ្យបំពង់កកាន់តែស្ងួត ព្រោះពេលយើងនិយាយ ខ្យល់ និងធូលី អាចហើរចូលបំពង់ក។ ព្យាយាមនិយាយតិចបំផុតតាមដែលអាចធ្វើបាន ដើម្បីចៀសវាងខ្យល់ ដីកខ្វក់ បាក់តេរីចូលក្នុងមាត់ ធ្វើឲ្យបំពង់កកាន់តែក្រហាយ។
៤- ចៀសវាងខ្យល់ ឬបន្ទប់ស្ងួត
ខ្យល់ ឬបន្ទប់ស្ងួត អាចកាត់បន្ថយការផលិតទឹកមាត់ និងសម្បោរអន្ធិលក្នុងបំពង់ក នាំឲ្យស្ថានភាពជំងឺកាន់តែអាក្រក់។ ចៀសវាងបន្ទប់ត្រជាក់ ឬទីវាលហាលខ្យល់មានសភាពស្ងួត។ បើអាច កុំប្រើកង្ហារ ប៉ុន្តែបើមានម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពកុំឲ្យត្រជាក់ពេក រីឯខ្យល់កុំបក់លឿនពេក។
៥- ខ្ពុរមាត់ទឹកអំបិល
ទឹកអំបិល អាចកាត់បន្ថយការរលាកក្នុងបំពង់ក។ ហេតុនេះ យើងអាចខ្ពុរទឹកអំបិលក្តៅឧណ្ហៗ ៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែហាមលេប គ្រាន់តែខ្ពុរប៉ុន្មានវិនាទីបានហើយ។ បើទឹកអំបិលប្រៃពេក អាចលាយជាមួយទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ។
មួយទៀត ញ៉ាំអាហារងាយស្រួលលេប (ទឹកសម្ល) ដើម្បីកុំឲ្យប៉ះកន្លែងរលាក។ ចៀសវាងអាហារឆា ខ្លាញ់ ហឹរ ឬនំប្រៃ ព្រោះអាចធ្វើឲ្យបំពង់កកាន់ធ្ងន់ធ្ងរ ប៉ុន្តែត្រូវញ៉ាំទឹកឲ្យច្រើន។
៦- ដកដង្ហើមចំហាយទឹកក្តៅ
បើមានអារម្មណ៍ថាស្ងួតក មិនស្រួលខ្លួន ព្យាយាមស្រូបយកចំហាយពីទឹកក្តៅតាមច្រមុះ ធ្វើបានច្រើនដងក្នុងមួយថ្ងៃ កាន់តែល្អ។
៧- សម្រាក
តមអាហារក្នុងពេលឈឺបំពង់ក ទាមទារសម្រាកឲ្យបានច្រើន ដើម្បីឲ្យរាងកាយធ្វើការប្រឆាំងនឹងការបង្ករោគបានល្អ។ ត្រូវគេងពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ ហើយចៀសវាងធ្វើការហួសកំណត់ ឬយប់ជ្រៅមិនគេង៕


ប្រភព៖ www.hellokrupet.com