ព័ត៌មានជាតិ

ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​

image

នាវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ឱកាសអបអរសាទរទិវាបុណ្យ​ជាតិ​​ខួប​លើកទី ៦៩​ ឆ្នាំ​ នៃសាធារណរដ្ឋប្រជាមានិតចិន!