នៅដើមខែតុលានេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាមចាប់ផ្តើមចាត់វិធានការណ៍រដ្ឋបាលចំពោះសេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បីចូលរួមលើកកម្ពស់សុខាភាព និងកាត់បន្ថយការចំណាយផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅដើមខែតុលា រហូតដល់បំណាច់ឆ្នាំ២០១៨នេះមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានលើកទិសដៅក្នុងចាត់វិធានការណ៍ទៅលើអ្នកមានមុខរបរសេវាសុខាភិបាលខុសច្បាប់ និងការលក់ឱសថក្លែងក្លាយ និងឱសថផុតកំណត់។

នេះបើយោងតាមបញ្ជាក់របស់លោកវេជ្ជៈបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅក្នុងឱកាស ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជាង២០០នាក់ និងការផ្តល់ប័ណ្ណសរសើរទៅដល់ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ដែលបានពិនិត្យ និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ចាម។

លោកប្រធានមន្ទីរសុខាភិបាលក៏បានបញ្ជាក់សង្កត់ធ្ងន់ថា ចំពោះអ្នកប្រកបមុខរបរសេវាសុខាភិបាលនៅតែប្រព្រឹត្តខុសច្បាប់ និងការលក់ឱសថក្លែងក្លាយ រួមទាំងអ្នកដើរចាក់ថ្នាំតាមភូមិប្រមាណ៥០០នាក់នៅទូទាំងខេត្តកំពង់ចាម មន្ទីរសុខាភិបាលនឹង ត្រូវចាត់វិធានការរដ្ឋបាលដោយត្រូវធ្វើកិច្ចសន្យា ផ្តិតមេដៃនៅចំពោះមុខលេខាដ្ឋានសុខាភិបាល អជ្ញារពាក់ព័ន្ធ និងនៅចំពោះ មុខព្រះរាជអជ្ញា។

នៅក្នុងពិធីចែកប័ណ្ណសរសើរជូនដល់ក្រុមគ្រូពេទ្យជំនាញភ្នែកឡើងបាយដែលមកពីខេត្តក្វាងស៊ី ប្រទេសចិននាពេលនេះ លោកវេជ្ជៈបណ្ឌិត គីម សួរភីរុណ ក៏បានបញ្ជាក់ថា នៅក្នុងរយះពេលពេញ១ខែកន្លងទៅនេះ ក្រុមគ្រូពេទ្យចិនបានធ្វើការពិគ្រោះ ជម្ងឺភ្នែកជូនប្រជាពលរដ្ឋបានចំនួន ១,០២៣នាក់ និងបានធ្វើការវះកាត់ភ្នែកឡើងបាយបានចំនួន៤០៦នាក់ផងដែរ។

សូមបញ្ជាក់ថាប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយសិ្ថតនៅក្នុងតំបន់ត្រូពិកក្តៅហើយសើម ដែលជាហេតុនាំឲ្យជម្ងឺភ្នែក ឡើងបាយកើតឡើងខ្ពស់ ហើយខេត្តកំពង់ចាមក៏ជាខេត្តមួយដែលមានអត្រាអ្នកកើតជម្ងឺភ្នែកឡើងបាយមានចំនួនច្រើនផងដែរ។ ជាងនេះទៅទៀតសរីរាង្គភ្នែកគឺជាសរីរាង្គមួយដ៏ចាំបាច់បំផុតដែលត្រូវមានការថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេល វេលា ពីព្រោះសុខភាពភ្នែក និងការមើលឃើញច្បាស់វាផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូប៕ អត្ថបទ ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation