រដ្ឋមន្ត្រីការបរទេសកម្ពុជា-តួកគី ពិភាក្សាគ្នាផ្តោតលើការត្រៀមទទួលដំណើរទស្សនកិច្ចរបស់តេជោ នាចុងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

អង់ការ៉ា៖ ក្រសួងការបរទេសកម្ពុជា បានផ្សាយនៅលើទំព័រហ្វេបុកផ្លូវការថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភនិងយកចិត្តទុកដាក់រួម ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទេ្វភាគី តំបន់ និងអន្តរជាតិ។


នៅក្នុងជំនួបទ្វេភាគីនេះដែរ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការត្រៀមរៀបចំការទទួលដំណើរ ទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាដែលគ្រោងធ្វើឡើងនៅ ចុងឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់របស់មេដឹកនាំតួកគី។


បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសតួកគី ហើយក៏មានសន្និសីទសារព័ត៌មានរួមគ្នាទៀតផង។

សូមជំរាបថា ក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនៅតួកគី ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន ក៏បានជួបប្រជុំជាមួយឯកឧត្តម Volkan Bozkir ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងក្រុមមិត្តភាព របស់មហាសភាជាតិរបស់តួកគី និងបានអញ្ជើញដាក់កំរងផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធ Anitkabir និងអញ្ជើញ ទស្សនកិច្ចសារៈមន្ទី Anitkabir៕

គួរកត់សម្គាល់ថា អាស្រ័យដោយមានកំណើនផលប្រយោជន៍រវាងប្រទេសទាំងពីរ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតនៅ ទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ ដែលនឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការនិងភាពជា ដៃគូកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation