ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីចេញបញ្ជារដាច់អហង្កាមិនឱ្យមានការជួញដូរឈើឆ្លងទៅវៀតណាមតាមច្រក« ដាក់ដាំ»

image

មណ្ឌលគិរី ៖ ឆ្លើយតបនឹងព័ត៌មានខ្សឹបខ្សាវលេចលឹថា ច្រកទ្វេភាគីដាក់ដាំ បំរ៉ុងចេញឈើឆ្លងដែននៅយប់ថ្ងៃទី៣ ខែតុលានោះ លោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ធលគិរី អះអាង វាជាការមិនពិតទេ តែប្រសិនជាមានមែន អ្នកនោះពិតជាថ្លើមធំពេកហើយ ព្រោះថា អភិបាលខេត្តមណ្ឌលគិរីទើបតែចេញបញ្ជារយ៉ាងដាច់អហ័ងការមិនអោយមានការ ជួញដូរឈើឆ្លងដែនកាលពីព្រឹកថ្ងៃទី០៣ តុលាថ្មីៗនេះទេ ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ធលគិរី លោកសុង ឃាង បានអោយដឹងទៀតថា លោកនឹងចាត់វិធានការ ដល់មន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីចុះទៅពិនិត្យលើករណីយ៍ខាងលើនេះ។ លោកបានបន្តទៀតថា ថ្មីៗនេះ អភិបាលខេត្តបាន ដឹកនាំកំលាំងចម្រុះចុះពិនិត្យក្រុមហ៊ុនមួយចំនួនដែលទទួលការវិនិយោគដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាល ហើយសង្ស័យថា មិនអនុវត្តទៅតាមច្បាប់ ស្ថិតនៅក្នុងស្រុកកោះញែក។

គួរកត់សម្គាល់ថា ព្រឹកថ្ងៃទី០៤ តុលា ឆ្នាំ ២០១៨ ឯកឧត្ដមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់យ៉ាងច្បាស់ ប្រាប់អ្នកសារព័ត៌មានតាមប្រពន្ធ័ WhatApps ថា ការលើកឡើងរបស់ មេឈ្មួញមួយចំនួនដែលថា មានករណីដឹកឈើឆ្លងដែន ទៅវៀតណាមតាមច្រកប៉ុស្ដិ៍ដាក់ដាំនោះ គឹវាជាការមួលបង្កាច់ដល់ កិត្តិយសខេត្តមណ្ឌលគិរីទាំងមូល ហើយការដឹកជញ្ជូន ឈើឆ្លងដែនដោយខុសច្បាប់នេះគឹមិនអាចអោយមានទេ ពីព្រោះ ឯកឧត្ដមផ្ទាល់បានប្រជុំដាកផែនការយ៉ាងតឹងរឹងបំផុតដល់ មន្ទីរជំនាញជាដាច៉ខាត មិនថាថ្ងៃនេះឬថ្ងៃក្រោយនោះទេ។ ហើយមិនតែប៉ុណ្ណោះ វាមិនអាចមានច្បាប់ដឹកឈើឆ្លងដែននោះដែរ៕ អត្ថបទ៖ នាង ចាន៉ថា