មនុស្សជាង៤០នាក់បានបាត់បង់ជីវិតដោយសារការធ្លាយទំនប់មួយនៅក្នុងប្រទេសកេនយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច៤៤នាក់បានបាត់បង់ជីវិតក្នុងនោះមានកុមារយ៉ាងតិច២០នាក់ និងជាង៤០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភ្លៀងធ្លាក់ជាច្រើនសប្តាហ៍បានធ្វើឲ្យធ្លាយទំនប់មួយនៅជ្រលងភ្នំ Rift Valley ក្នុងប្រទេសកេនយ៉ា ដោយធ្វើឲ្យប៉ើងផ្ទះរាប់រយខ្នង និងមនុស្សជាច្រើនរត់ភៀសខ្លួន។

ការធ្លាយទំនប់ទឹកនៅក្នុងភូមិសូឡៃ (Solai) កាលពីយប់ថ្ងៃពុធនោះ គឺជាហេតុការណ៍មួយដែលបានសម្លាប់មនុស្សយ៉ាងច្រើនបំផុតនៅក្នុងរដូវភ្លៀងក្នុងប្រទេសកេនយ៉ាដែលចាប់តាំងពីខែមីនាមក បានសម្លាប់មនុស្សជាង១៧០នាក់ និងជាង២២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។
ទឹកជំនន់នោះបានកើតឡើង នៅពេលដែលប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើតមួយនេះកំពុងងើបពីគ្រោះរាំងស្ងួតដ៏អាក្រក់ដែលបានបង្កឲ្យមានផលប៉ះពាល់នៅពាក់កណ្តាលប្រទេស។
ប្រធានប៉ូលិសក្នុងតំបន់បាននិយាយថា ដីល្បាប់ និងទឹកដែលហូរចេញពីទំនប់នោះបានធ្វើឲ្យប៉ើងផ្ទះស្ទើរតែទាំងអស់នៅក្នុងភូមិ។
ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលបានចុះទៅកន្លែងកើតហតុបាននិយាយថា រដ្ឋាភិបាលបានបើកការស៊ើបអង្កេតដើម្បីកំណត់ស្ថិរភាពទំនប់ផ្សេងទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation