ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និយាយថា ប្រទេសបារាំងអាចជួយកូរ៉េខាងជើងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ
| ព័ត៌មានអន្តរជាតិ
SHARE

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយនៅថ្ងៃចន្ទថា ប្រទេសបារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែជំហានដំបូង គឺរដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវតែបង្ហាញនូវការសន្យានិងសកម្មភាពជាក់លាក់មួយដើម្បររុះរើឃ្លាំងអាវុធនុយក្លេអ៊ែរនិឪររបស់ខ្លួន។

ប្រទេសបារាំងដែលជាមហាអំណាចនុយក្លេអ៊ែរនិងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានចូលរួមដោយផ្ទាល់នៅក្នុងការចរចារវាងកូរ៉េខាងជើង ,កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនោះទេ។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកការទូតបាននិយាយថា ដោយសារបារាំងមានជំនាញលើនុយក្លេអ៊ែរ ដូចនេះរដ្ឋាភិបាលក្នុងប៉ារីស វាអាចជួយកូរ៉េខាងជើង ក្នុងការរុះរើក្បាលគ្រាប់នុយក្លេអ៊ែរ ឬ ទទួលយកនូវសារធាតុនុយក្លេអ៊ែរ។

មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននិងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសន្យា នៅឯជំនួបកំពូលមួយនៅសិង្ហបុរីកាលពីខែមិថុនាដើម្បីធ្វើការឆ្ពោះទៅរកការគ្មានអាវុធនុយក្លេអ៊ែរ។

នៅក្នុងកិច្ចប្រជុំBrexit លោក Macron បានបញ្ជាក់ថា លោកនឹងជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May នៅក្នុងរៀបចំសន្និសីទជាន់ខ្ពស់អឺរ៉ុប ហើយបារាំងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីទទួលយកលទ្ធផលនៃការចរចាររបស់ Brexit ដែលសម្រេចអំពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation