សន្តិសុខសង្គម

ឆេះផ្ទះអាជីវករលក់ក្រណាត់បោះដុំនៅផ្សារអូឡាំពិក ស្លាប់កូនស្រីម្នាក់ និងរងរបួសធ្ងន់៣នាក់ នៅភូមិបឹងសាឡាង

image


ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលជាផ្ទះអាជីវករលក់ក្រណាត់បោះដុំនៅផ្សារអូឡាំពិក បណ្តាលឱ្យស្លាប់កូនស្រីម្នាក់អាយុប្រហែល២៦ឆ្នាំ ស្ថិតនៅខាងក្រោយវត្តទួល និងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ក្រោយបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ករណីនេះបានកើតឡើងនៅយប់វេលាម៉ោង ៣:០០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងភូមិបឹងសាឡាង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងជួយអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕

ដោយ៖ ឌីយ៉ាម៉ង់