លោកជំទាវនាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិលើកឡើងថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់​កម្ពុជា
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានអញ្ជើញជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោករួចហើយនោះ នៅថ្ងៃទី២២តុលា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកជំទាវ បន្ទាប់ពីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកជំទាវ អារ៉ាឆា បាមានប្រសាសន៍ថា កន្លងមកលោកជំទាវធ្លាប់បាន​ធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។ លោកជំទាវបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់​កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយ​ដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។

សម្តេចតេជោ មានប្រសាសន៍អរគុណជូនចំពោះលោកជំទាវ ដែលបានជួយដល់ប្រទេសកម្ពុជាពិសេសការជួយរៀបចំ នូវយុទ្ធសាស្រ្តសម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមដល់ការ
លើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះ​ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។ សម្តេចបន្ត​ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើគ្រប់វិធីក្នុងការជំរុញដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាងមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារ​និងប្រភពទុនជាដើម។

លោកជំទាវបានមានប្រសាសន៍ថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុច៖

ទី១)​ ត្រូវធ្វើយ៉ាងណាឲ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
ទី២)​ គុណភាពនៃផលិតផលដើម្បីនាំចេញ
ទី៣)​ ការទទួលបាននូវប្រភពទុន និងឥណទាន
ទី៤)​ ទាក់ទិនទីផ្សារដែលត្រូវឲ្យមានទីផ្សារពិតប្រាកដ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។ លោកជំទាវបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកជំទាវនឹងអញ្ជើញ SME របស់កម្ពុជាទៅចូលរួមតាំងពីព័រណ៌នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរលោកជំទាវនឹងធ្វើអង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជា ថាតើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការ​ជួយដល់ប្រទេសកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation