កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ហាត់សមប្រណាំងទូកដើម្បីត្រៀមខ្លួនប្រកួតដណ្ដើមយកជ័យលាភីនាពេលខាងមុខ
| ព័ត៌មានជាតិ
SHARE


ឯកឧត្តមឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំដំណើរការហាត់សមប្រណាំងទូកដើម្បីត្រៀមខ្លួនប្រកួតដណ្ដើមយកជ័យលាភីនាពេលខាងមុខ ដែលពីធីហាត់សមប្រណាំងទូកនេះធ្វើឡើងនៅបឹងកន្សែង ស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី ២៤ ខែតុលានេះ ។


ក្នុងឱកាសហាត់សមទូកដើម្បីត្រៀមប្រណាំងនេះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តរតនគិរីគឺមិនដែលមានសោះតាំងពីមុនមកហេតុដូចនេះហើយដើម្បីផ្សារភ្ជាប់ទៅតាមទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌របស់ដូនតា និងដើម្បីថែរក្សាការពារនូវកេរ្តិ៍មរតកពីដូនតា តរៀងមក រួមទាំងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីទាំងមូលបានទស្សនាកម្សាន្តនៅប្រពៃណីមួយនេះ ដែលអ្នកខ្លះពុំមានឱកាសធ្វើដំណើរទៅទស្សានាការប្រណាំងទូកនៅឯទីក្រុងភ្នំពេញ ។
 
បន្ថែមពីនេះ ឯកឧត្តម គឹម រស្មី ក៏បានបញ្ជាក់ថា ការហាត់សមដើម្បីត្រៀមប្រណាំងយកជ័យលាភីនេះដែរ ក៏មានការចូលរួមទូករបស់កងរាជអាវុធហត្ថទាំង ៩ ស្រុក-ក្រុង រួមទាំងមានការចូលរួមទូករបស់មន្ទីរនានានៅក្នុងខេត្តផងដែរ ។


លោកមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីរូបនេះ បានបញ្ជាក់ទៀតថា ចំពោះការហាត់សមនៅក្នុងថ្ងៃនេះ សម្រាប់ខេត្តរតនគិរី គឺមានទូកថ្មីៗទើបតែធ្វើរួចសម្រាប់ធ្វើការប្រណាំងយកជ័យលាភីនាពេលខាងមុខ ។ ហើយការរៀបចំអោយមានពីធីបុណ្យអុំទូកនៅក្នុងខេត្តរតនគិរីនេះដែរ ក៏ជាលើកទី១ហើយ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងគោលបំណងលើកស្ទួយកីឡាប្រណាំងទូក ក៏ដូចជាដើម្បីថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីជាតិ និងដើម្បីចង់បង្ហាញអំពីទស្សនីយភាពថ្មីលើទឹកដីខេត្តរតនគិរី ព្រោះថាកន្លងមកនៅក្នុងខេត្ត១នេះ ពុំធ្លាប់មានការប្រណាំងទូកដូចឆ្នាំ២០១៨នេះទេ ៕ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation