អាជ្ញាធរខេត្តបញ្ជាក់ថាវិស័យពាណិជ្ជកម្មបានក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងរបៀបវារៈនៃកម្មវិធីអភិឌ្ឍន៍ប្រទេសជាតិ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នេះជាការលើកឡើងរបស់លោក យឹម ផែន អភិបានរងខេត្តរតនគិរីក្នុងឱកាសដែលលោកអភិបាលរងបានអញ្ជើញជាអាធិតីភាពក្នុងពីធីសម្ភោធពិពណ៌ ពាណិជ្ជកម្មទ្វេភាគីរវាងខេត្តរតនគិរីនៃព្រះរាជជាណាចក្រកម្ពុជា និង ខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅប្រលានយន្តហោះ ខេត្តរតនគិរីកាលពីរសៀលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៨ កន្លងទៅនេះដែលពីធីនេះបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨។


ថ្លែងក្នុងឱកាលនោះលោកអភិបាលរងខេត្តបានបញ្ជាក់ថា៖វិស័យពាណិជ្ជកម្មបានក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងរបៀបវារៈនៃកម្មវិធីអភិឌ្ឍន៍ប្រទេសជាតិ ហើយក្នុងរយ់ពេលប៉ុន្មានឆ្នាំ កន្លងទៅនេះគំនិតផ្ដូចផ្ដើមជាច្រើនត្រូវបានលើកឡើងសម្រាប់ការអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធដ៏ទៃទៀតព្រមទាំងសហគមន៍អន្តរជាតិជាច្រើនសំដៅរួមដៃគ្នាតាក់តែងឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញវិនិយោគទុន ជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋដើម្បីបង្កើតប្រភពចំណូលថ្មីៗ និងយុទ្ធសាស្រ្តប្រឆាំងភាពក្រីក្រនៅកម្ពុជា។ តាមន័យនេះក្រសួងពាណិជ្ជកម្មដែលជាសេនាធិការអោយរាជរដ្ឋភិបាកកម្ពុជា បានដាក់ចេញនូវផែនការជាអាតិភាព គឺការរៀបចំយុទ្ធការទិញផលិតផលខ្មែរ ក្នុងគោលដៅអំពាវនាវ និងជម្រុញអោយមានអ្នក ប្រើប្រាស់អោយមានការចាប់អារម្មណ៍ និងងាកមកប្រើប្រាស់ទំនិញ ដែរយើងផលិត បានដូចគ្នា ។


យុទ្ធនាការនេះក៏ជាកម្លាំងចលករមួយជម្រុញអោយអ្នកផលិតទាំងឡាយ ខិតខំផលិតនូវទំនិញដែលមានគុណភាព មានអនាម័យ ធានាសុវត្ថិភាព ប្រើប្រាស់មាន សោភ័ណភាពទាក់ទាញ និងមានតម្លៃសមរម្យ អាចប្រកួតប្រជែងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ។


លោកអភិបាលរងខេត្តរូបនេះបានបន្តទៀតថាពិព័រណ៍ ពាណិជ្ជកម្មទ្វេភាគីរវាងខេត្តរតនគិរី និងខេត្តយ៉ាឡាយនាពេលនេះគឺជាវេទិការពាណិជ្ជកម្មមួយដ៏មានសារៈសំខាន់ សម្រាប់បងប្អូនពាណិជ្ជករអាចសិក្សាស្វែងយល់ពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិតទៅវិញទៅមកក្នុង ប្រយោជន៍បង្កើតដៃគូរពាណិជ្ជកម្មផង និងប្រយោជន៍ចែករំលែកបទពិសោធន៍ ឈានទៅ បង្កើតផលិតផលថ្មីដែរមានគុណភាពខ្ពស់ តម្លៃអាចប្រកួតប្រជែងបានដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកនិងទីផ្សារនាំចេញនាពេលអនាគត។ លោក អភិបាលរងក៏បានជម្រុញអោយអាជីវករ ពាណិជ្ជករទាំងអស់ប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីបង្កើតទំនាក់ទំនងរកស៊ីជា មួយគ្នាអោយមានលក្ខណៈយូរអង្វែង៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation