ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ប្រាប់សមត្ថកិច្ចទាំងអស់ត្រូវការពារឲ្យបានដាច់ខាតនៅសន្តិសុខក្នុងថ្ងៃ ៩វិច្ឆិកា ខណៈមានអ្នកចូលរួមជាងពីរម៉ឺននាក់

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជម្រុញដល់កម្លាំងសមត្ថកិច្ច ទាំងអស់ដែលមានតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃប្រារព្ឋខួបបុណ្យឯករាជ្យជាតិលើកទី៦៥ឆ្នាំ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៨នេះឲ្យបានល្អខណៈមានអ្នកចូលរួមប្រមាណជាង២៧០០០នាក់នោះ។

ឯ.ឧ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ៕