កីឡា

Christian Eriksen យល់ព្រមចូលរួមជាមួយ Man Utd

image


ខ្សែបម្រើកណ្តាលរបស់ដាណឺម៉ាក Christian Eriksen បានយល់ព្រមជាក្នុងការចុះហត្ថលេខាជាមួយ Manchester United លើការផ្ទេរដោយឥតតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារយៈពេលខ្លីរបស់កីឡាករវ័យ 30 ឆ្នាំនៅ Brentford បានបញ្ចប់កាលពីខែមុន។

កិច្ចសន្យារយៈពេល 3 ឆ្នាំ កំពុងត្រូវបានរៀបចំសម្រាប់ Eriksen ដែលនៅតែត្រូវពិនិត្យសុខភាពនៅ Old Trafford ។ អ្នកចាត់ការថ្មី Erik ten Hag ទទួលបានការចុះហត្ថលេខាទីពីរ នៃទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មីនេះ បន្ទាប់ពីខ្សែការពារឆ្វេង Tyrell Malacia របស់ Feyenoord ទទួលការពិនិត្យសុខភាពនៅ Carrington ។

Eriksen បានត្រលប់មកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេសវិញ នៅពេលដែលគាត់បានចូលរួមជាមួយ Brentford ក្នុងខែមករា បន្ទាប់ពីត្រូវបានស្រុះស្រួលគ្នាជាមួយក្លិប Inter Milan ដើម្បីចាកចេញ។ Eriksen មានឧបករណ៍ជំនួយបេះដូង បន្ទាប់ពីគាត់គាំងបេះដូងនៅ Euro 2020៕