អដ្ឋិធាតុលោកវេជ្ជបណ្ឌិតបេអ៊ាតរិចណឺ នឹងធ្វើពិធីដង្ហែនៅក្នុងទឹកដីខេត្តសៀមរាបអង្គររបស់កម្ពុជានៅថ្ងៃទី ០៥ ធ្នូ នេះ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧(កុមាគន្ធ បប្ផា នៃខេត្តសៀមរាប) បានជូនដំណឹងដល់បងប្អួនសាធារណៈជនទាំងអស់ ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត សៀមរាបអោយបានជ្រាបថា មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ នឹងរៀបចំកម្មវិធីបុណ្យដង្ហែរអដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល។កុមាគន្ធ បប្ផា នៃខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីអដ្ឋិធាតុលោក វេជ្ជបណ្ឌិតបេអ៊ាតរិចណឺ នៅព្រឹកស្អែក គឺអដ្ឋិធាតុនេះនឹងត្រូវដង្ហែរទៅកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ហើយនៅពេលរសៀលនឹង មានពិធីសូត្រមន្តនិងចម្រើនព្រះបរិត្តពីព្រះសង្ឃ៧០០អង្គ។

ដោយឡែកសម្រាប់ថ្ងៃព្រហស្បតិ ទី០៦ ខែធ្នូ ឆ្នាំ២០១៨វិញ ព្រះបរមរាជវាំងបានបញ្ជាក់ថា ព្រះករុណា ជាអង្គម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត នឹងយាងថ្វាយគ្រឿងសក្ការបូជានៅចេតិយឯកឧត្តមសាស្រ្តាចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅក្នុងបរិវេណមន្ទីពេទ្យកុមាគន្ធ បប្ផា នៃខេត្តសៀមរាប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation