ព័ត៌មានជាតិ

ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ធ្វើអត្តឃាតដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួន

image

ខេត្តកណ្ដាល ៖ ថៅកែកំពង់ចម្លង(ដ)អរិយក្សត្រ-ភ្នំពេញ គឺលោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន បានធ្វើអត្តឃាតយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ហើយត្រូវបានសមត្ថកិច្ចជំនាញដាក់ការសង្ស័យថាផ្តើមពីវិបត្តិ តែមិនដឹងថាជាវិបត្តិអ្វីនោះទេ ។ នេះបើតាមការស៊ើបអង្កេតកោសល្យវិច័យយ៉ាងល្អិតល្អន់ពីក្រុមជំនាញនគរបាលខេត្តកណ្តាលលើរឿងនេះរួចមក ។

ជនដែលធ្វើអត្តឃាត ឈ្មោះ វ៉ាន់ រ៉ាម៉ុន អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជានាយករង នៃនាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លង(ទូកដ) អរិយក្សត្រ-ភ្នំពេញ និងមានទីលំនៅផ្ទះលេខ ៣៣៤ EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នគរបាលជំនាញខេត្តកណ្តាលបានបង្ហាញថា ក្រោយកើតហេតុកម្លាំងជំនាញចាប់យកវត្ថុតាងរួមមាន ៖ អាវុធខ្លី ០១ដើម ម៉ាកK-៥៩ លេខៈ ៣១១៧  បង់០៣គ្រាប់ និង១៧គ្រាប់ សំបកគ្រាប់០១ ក្បាលគ្រាប់០១ ។

សមត្ថកិច្ចបន្តថា ករណីនេះកម្លាំងជំនាញបច្ចេកស្រុក សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ហើយបានសន្និដ្ឋាន អត្តឃាតជនធ្វើអត្តឃាតសម្លាប់ខ្លួនបាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លីK-59របស់ខ្លួនឯង បាញ់ចំនួន០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង ចំណែកមូលហេតុ គឺសង្ស័យមានវិបត្តិ ។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥ នាទី ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង(ទូកដ) បានចូលក្នុងផ្ទះ របស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ផ្លោះរបង ចូល រៀបទុយយោប្រេង ឈ្មោះវ៉េង ដារិទ្ធក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ  បន្ទាប់មកក៏រាយការណ៍ ជូនសមត្ថកិច្ច ។

គួររំឭកថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៧និង១៥នាទី ត្រូវនឹងថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះ (ទីស្នាក់ការកំពង់ចម្លង) របស់ជនរងគ្រោះ ស្ថិតនៅ កំពង់ទូកដរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ៕អត្ថបទរូបភាព ÷ ឃឹម វិសាល