បណ្តារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកកំពុងរងគ្រោះដោយសារព្យុះព្រិលដ៏ធំ
| ព័ត៌មានជាតិ
SHARE

អាមេរិក៖ ព្យុះព្រិលដ៏ធំបាននឹងកំពុងវាយប្រហារទូទាំងភាគខាងត្បូងសហរដ្ឋអាមេរិចកាលពីថ្ងៃអាទិត្យ ដែលជាមូលហេតុ បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរជាច្រើនករណី ហើយព្យុះព្រិលដ៏ខ្លាំងនេះបានកាត់ផ្តាច់ចរន្តអគ្គីសនី ដែលធ្វើមនុស្សរាប់ពាន់ នាក់គ្មានថាមពលប្រើប្រាស់។
គ្រោះថ្នាក់និងបញ្ហាចរាចរណ៏ដែលបណ្តាលមកពីព្រិលធ្លាក់ខ្លាំងបានបង្កឱ្យមានការពន្យារពេលជើងហោះហើរជាច្រើន ខណៈដែលជើងហោះហើររាប់រយទៀតត្រូវបានលុបចោលដោយសារព្យុះព្រិលនេះ។

ស្របគ្នានេះដែរ អ្នកបើកបរនៅរដ្ឋNorth Carolina និង Virginia ជាច្រើននាក់បានជាប់គាំងក្នុងព្រិលដោយរថយន្តរបស់ពួកគេ បាត់បង់ការគ្រប់គ្រង ដែលជាហេតុធ្វើអោយរថយន្តជាច្រើនគ្រឿងត្រូវបានម្ចាស់ទុកចោលនិងកប់ក្រោមព្រិល។
កាលពីថ្ងៃអាទិត្យអភិបាលរដ្ឋ North Carolina បានអំពាវពាវយ៉ាងទទូចទៅដល់ប្រជាពលរដ្ឋអោយនៅក្នុងផ្ទះ នឹងកុំបើកបរ នៅលើដងផ្លូវក្នុងករណីមិនចាំបាច់នោះ ព្រោះអាចប្រឈមនឹងហានិភ័យដល់អាយុជីវិត។

អភិបាលនិងមន្រ្តីមូលដ្ឋានក្នុងរដ្ឋជាច្រើនបានប្រកាសពីភាពអាសន្នមុនពេលដែលព្យុះព្រិលឆ្លងកាត់តាមរដ្ឋនាភាគខាងត្បូង ខណៈដែលវាបាននឹងកំពុងវាយប្រហារផ្នែកខ្លះនៃរដ្ឋ North Carolina និងរដ្ឋ Virginia យ៉ាងខ្លាំងក្លានោះ។
សាលារៀននៅនៅរដ្ឋ North Carolina និង Virginia បានប្រកាសបន្តបិទទ្វារនៅថ្ងៃចន្ទនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation