ជីវភាពរស់នៅរបស់ពលរដ្ឋចិនមានភាពប្រសើរឡើងយ៉ាងខ្លាំងចាប់តាំងពីមានការធ្វើកំណែទម្រង់ និង បើកចំហ
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចិនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៤០ឆ្នាំតាមរយៈគោលនយោបាយកែទម្រង់និង ការបើកចំហរបស់ប្រទេសនេះ ដូចដែលបានបង្ហាញនៅក្នុងពិព័រណ៍ដ៏ធំមួយនៅសារមន្ទីរជាតិចិននៅទីក្រុងប៉េកាំងដើម្បីប្រារព្ធ ខួបលើកទី ៤០នៃការចាប់ផ្តើមកំណែទម្រង់នេះ។

គោលនយោបាយកំណែទម្រង់និងការបើកចំហររបស់ចិនគឺជាដំណើរប្រវត្តិសាស្ត្រមួយ ត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងសម័យ ប្រជុំពេញអង្គលើកទីបី នៃមហាសន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ ១៩៧៨។ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ គោលនយោបាយនេះ បានធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសមហាអំណាច សេដ្ឋកិច្ច ទី២ របស់ពិភពលោក។

ការតាំងពិព័រណ៍សមិទ្ធិផលជាតិដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ចែកចេញជា៦តំបន់ ដែលមានជាង ១ម៉ឺនស្តង់ពិព័រណ៍ ដោយមានការតាំងបង្ហាញនូវបណ្តារូបថតចាស់ៗ ឯកសារ និងវឌ្ឍនភាពនៃដំណើរវិវត្តន៍របស់នយោបាយកំណែទម្រង់និង បើក ចំហនេះក្នុងរយៈពេល៤០ឆ្នាំ។

យោងតាមរបាយការណ៏បង្ហាញថា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋចិនម្នាក់ បានកើនឡើងពីប្រមាណ ២៤ដុល្លារ ក្នុងឆ្នាំ ១៩៧៨ ដល់ប្រមាណជា ៣.៧៣៧ដុល្លារក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើងជាង ២២ដង។ ទន្ទឹមនឹងនេះដែរ មានប្រជាជន ៧៤០លាននាក់ដែលរស់នៅតាមតំបន់ជនបទ បានរួចផុតពីភាពក្រីក្រក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation