បុរសជនជាតិចិនម្នាក់ ជាប់ពន្ឋនាគារ១ឆ្នាំ ពីបទបាញ់លុយឲ្យពលរដ្ឋរើស
| ព័ត៌មានអន្តរជាតិ
SHARE

បុរសម្នាក់ត្រូវឃាត់ខ្លួន និងតុលាការសម្រេចដាក់ពន្ឋនាគារ១ឆ្នាំ ពីបទបាចលុយ ពីលើអាគារឲ្យពលរដ្ឋរើស នៅតំបន់មួយក្នុងប្រទេសចិន។

បុរសដឹកនាំសកម្មភាពបាចលុយនេះ ឈ្មោះ Wong Ching-kit ជាប្រធានក្រុមហ៊ុនមួយឈ្មោះថា Coin’s Group ។ Wong Ching-kit មុនធ្វើសកម្មភាព បាននិយាយពីលើអាគារប្រាប់ពលរដ្ឋនៅតំបន់នោះថា តើមានមនុស្សប៉ុន្មាននាក់ជឿថា លុយអាចធ្លាក់ពីលើមេឃ? ភ្លាមនោះ លោកក៏ធ្វើសកម្មភាពបាចលុយ ឲ្យពលរដ្ឋរើសដោយក្តីរីករាយ។

បន្ទាប់កមក លោក Wong Ching-kit ត្រូវប៉ូលិសឃាត់ខ្លួន ពិន័យជាទឹកប្រាក់ចំនួន ៥,០០០ ដុល្លារហុងកុង និង ត្រូវជាប់ពន្ធនាគារ១២ ខែ ពីបទធ្វើឱ្យមានភាពជ្រួលច្របល់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation