ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ចុះអប់រំសុវត្ថិភាពកន្លែងអាជីវកម្ម

image

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ជាច្រើននាក់ចូលរួម។

​លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍លើកឡើងថា ដោយបច្ចុប្បន្នខេត្តកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះវិស័យទេសចណ៍ក៍កំពុងមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដូចនេះហើ់យទើបតម្រូវឲ្យមា្ចស់អាជីវកម្មសេវាកម្មទាំងអស់អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីបញ្ជៀសបាននូវរាល់ផលប៉ះពាល់នានាដល់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ពិសេសចូលរួម ចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យកាន់តែល្អប្រសើ។

​ក្នុងឱកាសនោះលោកប្រធានមន្ទីរក៍បានបញ្ជាក់បន្ថែមថា សូមឲ្យម្ចាស់អាជីវកម្មនិងសេវាកម្មលើវិស័យទេសចរណ៍ត្រូវបង្កើនប្រសិទ្ធភាពនិងគុណភាពធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងខេត្តព្រះសីហនុមានភាពកក់ក្តៅ៕
(អត្ថបទ:ប៉ៃ សុឃឹម)