សាហាវណាស់ ប្រដេញផ្អើលពេញស្រុកកែវសីមា បង្ករគ្រោះថ្នាក៉ដល់អាយុជីវិតពលរដ្ឋ ស្លាប់រស់០៤នាក់
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ មនុស្ស០៤នាក់រងរបួសធ្ងន់ ស្រាលនិង ផ្ទះ មួយខ្នងបានបាក់រាបដល់ដីដោយសាររថយន្តចំនួន០២ គ្រឿងដឹកឈើរត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះស្រុកកែវសីមាចំនួន០៥គ្រឿងប្រដេញតាមពីក្រោយដោយចង់គាបស៊ីដូចមុនមុន។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច km136 ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តរបស់សមត្ថកិច្ចជជុះស្រុកកែវសីមាចំនួន ០៥គ្រឿងនិងក្រុមកាសែតគាបស៊ី ក្រុមDB បានធ្វើការប្រដេញតាមពីក្រោយ រថយន្តសាំយ៉ុងមួយគ្រឿងដែលដឹកឈើប្រណីតក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះនេះបើយោងតាមប្រភពស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឱ្យរថយន្តសាំយ៉ុងដឹកឈើនោះរងការក្រឡាប់ ជាច្រើនត្រលប់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋខ្មែរអ៊ិស្លាមមួយខ្នង បង្កឱ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ហើយមនុស្ស០៣នាក់ទៀតនៅលើរថយន្តសាំយ៉ុង រងរបួសធ្ងន់ស្រាលកំពុងសង្គ្រោះបន្ទាន់។

ប្រភពបន្តថាអ្នករងរបួសក្នុងហេរុការណ៍នោះបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលឯ ម្ចាស់រថយន្តប្រភេទកាមរីឆ្លាម មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើតហេតុនោះផងដែរ។

ប្រភពបន្តទៀតថាក្បួនរថយន្តដែលរត់ប្រដេញតាមពីក្រោយរថយន្តសាំយ៉ុង នោះគឺជារថយន្តរបស់សមត្ថកិច្ចជជុះស្រុកកែវសីមា។

​បន្ទាប់ពីកើតហេតុ សមត្ថកិច្ចស្រុកកែវសីមា បានចុះទៅដល់ភ្លាមៗដែរ និងបានបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅធ្វើការសង្គ្រោះ នៅមណ្ឌលសុខភាព ស្រុកកែវសីមាអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាមផងដែរ។

រថយន្តដឹកឈើនិងរថយន្តបង្ករនោះមិនដឹងថាសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ។

ពលរដ្ឋបាននិយាយតគ្នាថា ជនបង្កនោះក្រុមកំពូលប្រដេញ តាមគាបស៊ី គួរ ប្រព័ន្ធច្បាប់មេត្តាមានវិធានការផង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation