ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០១៩

image

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារ គោរពជូនពរសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល គ្រឹស្តសករាជ ២០១៩។

តាមរយៈសារជូនពររបស់ឯកឧត្តម ហ៊ុយ វណ្ណៈ បានបញ្ជាក់នៅក្នុងសារជូនពរយ៉ាងដូច្នេះថា « សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ ក្នុងលោកប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០១៩ សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តជាអគ្គមគ្គុទេសក៍ដឹកនាំមាតុភូមិកម្ពុជាឱ្យរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

សូមគោរពជូនពរពីខ្ញុំបាទហ៊ុយ វណ្ណៈ និងភរិយា ព្រមទាំងបុត្រត្រី» ៕