នាយករដ្ឋមន្ត្រីបារាំងរៀបផែនការបង្ក្រាបការតវ៉ាពាក់អាវកាក់ពណ៌លឿង
| ព័ត៌មានជាតិ
SHARE

នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ព្រមានថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងប្រើប្រាស់កម្លាំងបាយបង្រ្កាប ក៏ដូចជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ក្រុមបាតុករទាំងឡាយណាដែលធ្វើបាតុកម្មតវ៉ាដោយគ្មានច្បាប់អនុញ្ញាត ខណៈបាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងត្រូវបានគេរំពឹងថានឹងផ្ទុះឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា បាតុកម្មនៅប្រទេសបារាំង បានធ្វើឡើងដើម្បីប្រឆាំងនឹងសាំងឡើងថ្លៃដែលគេដឹងថា ដឹកនាំដោយក្រុមបាតុករអាវកាក់ពណ៌លឿង ផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨មក ដោយមានមនុស្ស០៦នាក់បាត់បង់ជីវិត និង១៤០០នាក់របួស។

គិតមកដល់ពេលនេះ បាតុកម្មតវ៉ាបានអូសបន្លាយចូលដល់សប្ដាហ៍ទី៨ហើយ។ក្នុងនោះ កងកម្លាំងសន្តិសុខបារាំង ៨០០០០នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលអាចនឹងផ្ទុះ ឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បាតុកម្មនេះបន្តធ្វើឡើង ទោះជារដ្ឋាភិបាលបារាំងបានលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈ តាមការចង់បានរបស់ក្រុមបាតុករក៏ដោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation