ព័ត៌មានជាតិ

ស្ពានជ្រោយចង្វាចាស់នឹងបើកឲ្យឆ្លងកាត់មុនពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

image

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាស្ពានជ្រោយចង្វាចាស់ នឹងអាចជួសជុលរួច ឲ្យដំណើរការ មុនពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ នេះបើយោងតាម ការផ្តល់ព័ត៌មាន របស់ លោក តាមរយៈទូស័ព្ទ ជាមួយCNC។

លោក ឈឹម ផល្លា បានបន្តថាការជួសជុលស្ពានជ្រោយចង្វាចាស់ បាន ៩៥% ហើយគឺ នៅចំណុចខ្លះនិង បង្ហើយនាពេលខាងមុខ។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វាចាស់ បានចំណាយទឹកប្រាក់ជាច្រើនលានដុល្លារ ជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន​ដើម្បីជួសជុលឡើងវិញក្នុងរយៈពេល ២២ខែ ហើយនិងត្រូវបិទមិនឲ្យធ្វើដំណើឆ្លងកាត់ទាំងស្រុង ក្នុងអំឡុងពេលជួសជុលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខ។

មូលហេតុចម្បងដែលស្ពាននេះជួសជុលឡើងវិញ ដោយសារតែវាមានភាពទ្រុឌទ្រោមខ្លាំង នៅផ្នែកខាងក្រោម និងមានសសរជាច្រើនប្រះស្រាំ ដោយមិនអាចទ្រាំទ្របានបន្តទៅទៀត ហើយគម្រោងជួសជុលស្ពាននេះ និងត្រូវបញ្ចប់នៅពាក់កណ្ដាលខែ មករា ឆ្នាំ២០១៩ខាងមុខ៕(អត្ថបទ ៖ គន្ធ តារាវិឆ័យ)