ព័ត៌មានជាតិ

កាំកុងត្រូលនៅតែឈរជើងជួរទី២ នៅតាមបណ្តាខេត្តនានា ដើម្បីសម្រួលជួយដល់ការងារគយ និងរដ្ឋាករ

image

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កាំកុងត្រូលនៅតែឈរជើងជួរទី២ នៅតាមបណ្តាខេត្តនានា ដើម្បីសម្រួលជួយដល់ការងារគយ និងរដ្ឋករនៅពេលស្ថាប័ននេះត្រូវការយើងជួយ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចំពេលដែលអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហ័រណអាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលមានការចូលរួម ពីឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និង មន្រ្តីរាជការ រៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័ត Mobile Lab នាថ្ងៃនេះ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដោយ ប្តេជ្ញាអនុវត្តតាមការ ណែនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាន បញ្ជា ឲ្យមានការកែសម្រួលតួនាទីមន្រ្តីកាំកុងត្រូលតាមច្រកព្រំដែននានា។

គូសបញ្ជាក់កាលថ្ងៃទី ១១ ខែមករា ២០១៩ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសជំនួបជាមួយអ្នកសារព័ត៌មាន ជិត ៥.០០០នាក់ បានផ្តល់អនុសាសន៍ ឲ្យមានការកែសម្រួលមន្រ្តីកាំកុងត្រូល និង ស្ថាប័នមួយចំនួនទៀតចេញ ពីព្រំដែននានា ដោយ ត្រូវទុកតែស្ថាប័ន គយ និងរដ្ឋករ និង ស្ថាប័នអន្តោប្រវេសន៍តែ ២ ប៉ុណ្ណោះ ដើម្បីបំបាត់បញ្ហាដែលស្គុគស្មាញនានា៕ អត្ថបទ ៖ គន្ធ តារាវិឆ័យ