ព័ត៌មានជាតិ

អំណោយជារថយន្តសង្គ្រោះបន្ទាន់របស់ អគ្គស្នងការនគរបាលជាតិត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្របង្អែកខេត្តព្រះសីហនុ

image

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការការនគរបាលខេត្ត និងសហការីបាននាំនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងជូនដល់មន្ទីរពេទ្យបង្អែកខេត្តដែលកំពុងមានការខ្វះខាត ហើយនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនិងសហការី ក៏បាននាំយក នូវអំណោយ សម្ភារ ថវិកាមួយចំនួន ជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន២២០នាក់ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់និង ថវិកា៥មុឺនរៀល។

ក្នុងនោះដែរ ស្នងការនគរបាលខេត្តបាន ឧបត្ថមថវិកាចំនួន ៨លានរៀលដល់មន្ទីពេទ្យបង្អែកខេត្ត ដើម្បីសម្រាប់ទុកដោះស្រាយនៅក្នុងមន្ទីរពេទ្យ ហើយថវិកាទាំងអស់នេះ គឺជាការចូលរួមចំណែកពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោក ឃូ សុងចំនួន៣.០០០ ដុល្លារ ព្រមទាំងសប្បុរសជនមួយចំនួនទៀត។

ជាកិច្ចឆ្លើយតប លោកវិជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់ស្នងការនគរបាលខេត្ត ក៏ដូចជាសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងមានការខ្វះខាតជាពិសេសនូវមធ្យោបាយសង្គ្រោះបន្ទាន់ដូចជារថយន្ត រថយន្តនេះជាដើម។ក្នុងនាមលោកជាប្រធានមន្ទីរពេទ្យបង្អែកខេត្តក៏សូមថ្លែងអំណរគុណដល់ ឯកឧត្ត ម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដែលផ្តល់នូវអំណោយដ៏ថ្លៃថ្លា ជារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាការចូលរួមចំណែកយ៉ាងធំមួយក្នុងការសង្គ្រោះប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហបនុ៕ ដោយ៖ប៉ៃ សុឃីម