បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមជាង១០០០ម៉ែត្រ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំង ទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា

-វៀតណាម ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធណាទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹក

ជញ្ជូន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះដឹកនាំដោយលោកឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណង នៃកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីសិក្សាអំពីវឌ្ឍភាព បន្ទាប់ពីក្រុមការងារអន្តរក្រសួងបានចុះធ្វើការសិក្សាស្រាវជ្រាវអំពីលក្ខណៈបច្ចេកទេស និងការងារសាងសង់ច្រាំងការពារបង្គោល

ព្រំដែន ហើយតំណាងស្ថាប័នក្រសួងត្រូវធ្វើបទបង្ហាញអំពីស្ថានភាពនៃការចុះសិក្សា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អង្គប្រជុំយកមកពិភាក្សាដោះស្រាយរួមគ្នា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញអំពីស្ថានភាព នៃការចុះសិក្សាលក្ខណៈបច្ចេកទេស និងលទ្ធផល និងការសាងសង់ជើងទេការពារបង្គោលព្រំដែនលេខ២៤៥/៤ នៅច្រាំងព្រែកជ្រែធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

យោងតាមរបាយការណ៍បានបង្ហាញថា ផ្អែកតាមការចុះសិក្សាលម្អិតដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ខ្សែការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានប្រវែងសរុប ១១៤០ម៉ែត្រ។ ចំពោះមុខបង្គោលព្រំដែនលេខ ២៤៥/៤ ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កំពុងប្រឈមនិងការធ្លាក់ចូលទឹកនៅក្នុងឆ្នាំនេះ នៅពេលទឹកស្រក។ 

ប្រភពដដែលបានបន្តថាក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសិក្សាលើលក្ខណៈបច្ចេកទេស សម្រាប់ការពារបង្គោលព្រំដែនលេខ ២៤៥/៤ និងការពារច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ។ វិធានការចំពោះមុខការពារជាបណ្តោះអាសន្ននៅបង្គោលព្រំដែនលេខ ២៤៥/៤ ដែលមានប្រវែង ១០០ម៉ែត្រ ដោយប្រើប្រាស់បាវ Grobage ដើម្បីទប់ស្កាត់ និងការពារកុំឲ្យបាក់៕ដោយ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation