អភិបាលខេត្តរនគិរីអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តទទួលទានសាច់ជ្រូកអោយបានគ្រប់គ្រប់គ្នា
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងទូទាំងខេត្តរនគិរី ឲ្យងាកមកបរិភោគសាច់ជ្រូកជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជម្ងឺប៉េស្ត្រ ជ្រូកអាហ្រ្វិក ពីព្រោះជម្ងឺនេះ មិនឆ្លងមកមនុស្ស និងបង្ករគ្រោះថ្នាក់នោះទេ គឺវាកើតតែលើសត្វជ្រូកដូចគ្នា ។

ការជម្រុញនេះធ្វើឡើងក្នុងពិធីហូបសាច់ជ្រូកសុវត្ថិភាព ដែលរៀបចំឡើងដោយក្រុមហ៊ុន CP នៅដើមសប្តាហ៍នេះ  នៅទីតាំងសាលាខេត្តដោយមានការចូលរួមទទួលទានពីសំណាក់មន្រ្តីរាជការ ជុំវិញខេត្ត ,អាជីវករលក់សាច់ជ្រូក, និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍បញ្ជាក់ថា ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និង មន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព ។ 

ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ ។

តាមការបញ្ជាក់ពីលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តរតនគិរី បញ្ជាក់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។

ដូច្នេះតាមរយៈការទទួលទានសាច់ជ្រូកនាពេលនេះគឺជាសារមួយជម្រុញអោយប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីកុំមានការភ័យខ្លាចឆ្លងជំងឺប៉េស្រជ្រូកអាហ្រ្វិក ហើយងាកមកទទួលទានសាច់ជ្រូកធម្មតាឡើងវិញដើម្បីអោយអ្នកចិញ្ចឹមជ្រូក និងអ្នកលក់សាច់ជ្រូក មានសេដ្ឋកិច្ចល្អប្រសើរឡើងវិញ៕ដោយ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation