លោកជំទាវ អ៊ឹង កន្ថាផាវី ជំរុញឲ្យប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះបន្តបេសកកម្មអនុវត្តការងារកិច្ចការនារីក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន មន្ទីរកិច្ចការនារីខេត្តក្រចេះ នារសៀលថ្ងៃ១៤ សីហា ឆ្នាំ ២០១៩ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត រួមមន្រ្តីពាក់ព័ន្ធក្នុង ខេត្តផងដែរ នៅសាលមហោស្រពខេត្ត ។

ពិធីនេះ ត្រូវបានប្រកាសតែងតាំងលោកស្រី ឆូ គឹមសូត ពីអនុប្រធាមន្ទីរកិច្ចការ នារីខេត្ត ចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្ត ជំនួសលោកស្រី ប៊ុន ស៊ីថូត ដែលបានផ្លាស់ប្តូរពីប្រធានមន្ទីរកិច្ចការនារី មកចូលជាសមជិកក្រុមប្រឹក្សាខេត្តក្រចេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានវាយតម្លៃនឹងកោតសរសើរ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរកិច្ចការនារី ខេត្ត ដែលសម្រេចបានជាលទ្ធផលល្អប្រសើរគួរជាទីមោទនៈនាពេលកន្លងមក ។ ពិសេសការ ចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង សព្វថ្ងៃនេះមានសមាស សភាពស្រ្តីចូលរួមបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ក្នុងខេត្តក្រចេះ មានប្រមាណជាង ៤០% ។

មានប្រសាសន៍ថ្លែងនៅក្នុងពិធីនោះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានផ្ដាំផ្ញើដល់លោកស្រី ឆូ គឹមសូត ប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារកិច្ចការនារីក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ។ ជាពិសេសសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដ្រី ការការពារ និងការផ្ដល់សេវាអប់រំសុខភាព រួមទាំងការងារ ជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ។

លោកជំទាវ ក៏បានជំរុញបន្ថែមដល់មន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តក្រចេះទាំអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសម្ថភាព លទ្ធភាព អនុវត្តការងារតាមគោលនយោបាយកម្មវិធី របស់ក្រសួងកិច្ចការនារី លើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហ ប្រតិបត្តិការ យ៉ាងជិតស្និតជាមួយដៃគូ ដើម្បីឲ្យលំហូរការងារមានភាពកាន់តែល្អប្រសើរឡើង ៕ ដោយ៖នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation