ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នយោបាយនិងវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកពង្រឹងសន្តិភាព ក្នុងតំបន់

image

កម្ពុជា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នយោបាយ និងវិស័យផ្សេងៗទៀត ដើម្បីជាប្រយោជន៍ ដល់រួមចំណែកពង្រឹង សន្តិភាព និងវិបុលភាពប្រទេសរៀងៗខ្លួន និងតំបន់។

កាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានបំពេញកិច្ចការ ជាមួយគ្នា នៅក្នុងរាជធានីភ្នំពេញ ដោយភាគីកម្ពុជា មានសម្តេចតេ ជោ ជានាយករដ្ឋមន្រ្តី ជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។

រីឯភាគីវៀតណាម មានឯកឧត្តម ផាម ប៊ិមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបទេសវៀតណាម ជាតំណាងឲ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

សម្តេចតេជោ និង លោក ផាម ប៊ិមិញ ដែលកាលពីថ្ងៃម្សិលមិញ បានពិភាគ្សាកិច្ចការជាមួយគ្នា។ ភាគីទាំង២ បានផ្តោតសំខាន់ ទៅលើអ្វីដែលប្រព័ន្ឋផ្សព្វផ្សាយ នៅក្នុងតំបន់ និងប្រព័ន្ឋផ្សព្វផ្សាយចុះផ្សាយ នៃប្រទេសទាំង២ថា ប្រទេសទាំង២កម្ពុជា-វៀតណាម ហៅថា គឺជាការជួបជុំទ្វេភាគីប្រចាំឆ្នាំ  ជាលក្ខណៈគណៈកម្មាធិការអន្តររដ្ឋាភិបាល ធ្វើឡើយដោយទៀងទាត់ ក្នុងគោលបំណងអភិវឌ្ឍន៍ និងរក្សាកិច្ចសហប្រតិបត្តិការល្អ លើគ្រប់កាលៈទេសៈ និងគ្រប់ទិដ្ឋាភាព។

សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ ប្រាប់លោក ផាម ប៊ីមិញ ក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយសម្តេចសង្កត់ធ្ងន់ថា ប្រទេសទាំង២ ត្រូវបន្តចំណង់ទាក់ទងមេត្រីភាព លើគ្រប់វិស័យ ក្នុងនោះសម្តេច បានសំដែងការីករាយ ដោយបានឃើញដំណើរការបោះបង្គោលព្រំដែន រវាប្រទេសទាំង២ ដំណើរការទៅដោយល្អយ៉ាងប្រពៃ ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍សង្គម។

ជាថ្មីម្តងទៀត សម្តេចតេជោ បានថ្លែងប្រាប់ ប្រមុខរង នៃរដ្ឋាភិបាលវៀតណាមថា កម្ពុជាសូមសម្តែងអំណរគុណ ចំពោះ អ្វីដែលរៀតណាម បានផ្តួលរលំរបបប្រល័យពូជសាសន៍ នាខែមករា ឆ្នាំ១៩៧៩ ដើម្បីសង្គ្រោះពលរដ្ឋកម្ពុជា ចេញពីការកាប់សម្លាប់ និងរួមវិភាគទានយ៉ាងសំខាន់ ក្នុងការកសាងការពារប្រទេសកម្ពុជា ឲ្យស្គាល់នូវវិបុលភាព នាពេលនេះ។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម នឹងរួមគ្នាកសាងទំនាក់ទំនង ជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី រឹងមាំយូរអង្វែង និងនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដ ជូនប្រជាជនប្រទេសទាំង២។

ដោយឡែក ឯកឧត្តម ផាម ប៊ីមិញ បានគោរពជម្រាបសម្តចតេជោ ហ៊ុន សែន ថា វៀតណាម គោរពស្នើសុំសម្តេចមេត្តាអនុញ្ញាត ឲ្យជនជាតិកម្ពុជា កំណើតវៀតណាម បានស្នាក់នៅប្រកបរបរចិញ្ចឹមជីវិត លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមច្បាប់ជាធរមានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុនសែន បានឆ្លើយតបថា កម្ពុជា មានសុឆន្ទៈចង់ឃើញ សហគមន៍វៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា មានជីវភាពរស់នៅ ប្រកបដោយស្ថិរភាពយូរអង្វែង និងធ្វើជាស្ពានតភ្ជាប់ចំណង់ទាក់ទងមេត្រីភាព រវាងប្រទសទាំង២។ 

ក្នុងឱកាសនេះដែរ សម្តេចសាយឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការcpp ក៏បានអនុញ្ញាតឲ្យ លោក ង្វៀន វ៉ាន់ណេន នាយកខុទ្ទកាល័យមជ្ឈិមបក្ស កុម្មុយនីស្ដវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ តំណាងនៃបក្សទាំង២ បានជូនដំណឹង ទៅវិញទៅមក អំពីស្ថានភាព នៃគណបក្សនីមួយៗ ក្នុងការគ្រប់គ្រង់ និងដឹកនាំប្រទេស។ ក្រៅពីនេះ ក៏គូសបញ្ជាក់ អំពីកិច្ចការប្រាស្រ័យទាក់ទងនឹងគ្នា ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលបក្សcpp និងខុទ្ទកាល័យគណៈកម្មាធិការកណ្តាល បក្សកុម្មុយនីស្ដវៀតណាម។ 

ភាគីទាំង២កម្ពុជាវៀតណាម បានផ្លាស់ប្តូរយោបល់គ្នា អំពីខ្លឹមសារមួយចំនួន សម្រាប់កិច្ចសហការ រយៈពេលខាងមុខ ដោយបញ្ជាក់ថា ខុទ្ទការល័យ នៃបក្សទាំង២ នឹងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍ ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ នូវរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្ស និងប្រទេសទាំង២៕អត្ថបទ៖ ខៀវ កូឡា