ព័ត៌មានជាតិ

មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាស នៅខេត្តកណ្តាល សម្ពោធដាក់ឲ្យប្រើប្រាស់

image

នាព្រឹកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេច ស ខេង បញ្ជាក់ថា ការសាងសង់នេះ ក៏ស្របជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ លើគ្រប់វិស័យ ជាពិសេសវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិយាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គមយ៉ាងល្អ ពេញលេញសំដៅជំរុញ និងលើកកម្ពស់សុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះឲ្យមានការវិវត្តន៍រីកចម្រើនស្របតាមបំណងប្រាថ្នារបស់ប្រជាជន ដែលមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី នឹងក្លាយជាកន្លែងប្រមូលផ្ដុំមួយសម្រាប់ ជនវិបល្លាសស្មារតី នៅទូទាំងប្រទេស ក្នុងការផ្តល់សេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា៕

ព័ត៌មានទាក់ទង...