សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌ និង ថវិកាជូនយាយម្នាក់អាយុ៧៤ឆ្នាំដែលចាកចេញពីផ្ទះទាំងងងឹតភ្នែកដោយសារមិនចុះសម្រុងនិងកូន
| ព័ត៌មានជាតិ
SHARE

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និង សហការី បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ២លានរៀល និងទឹកដោះគោ ១កន្ត្រក ផ្តល់ជូនលោកយាយ ស្រី ញ៉ក់ អាយុ ៧៤ឆ្នាំដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាល ដោយមានការជួយនិងថែទាំពីក្រុមការងារនៃវិទ្យុ ABC។

ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីអាណិតអាសូរចំពោះលោកយាយ ស្រី ញ៉ក់ និងសូមឱ្យលោកយាយគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពដើម្បី ឱ្យឆាប់បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះលោកជំទាវក៏បានបញ្ជាក់ថា ៖ ការចុះមកសួរសុខទុកនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបានជ្រាបនូវព័ត៌មានទាក់ទងនិងបញ្ហាលំបាករបស់លោកយាយភ្លាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបានបង្ហាញនូវក្តីអាណិតអាសូរចំពោះលោកយាយដែលងងឹតភ្នែក នឹងមានជំងឺប្រចាំកាយ ហើយត្រូវចាកចេញពីផ្ទះដោយសារតែរស់នៅមិនចុះសម្រុងជាមួយកូនៗនោះ ទើបបានជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ រួមនិងសហការី ចុះមកសួរសុខទុក្ខដោយផ្ទាល់ ដើម្បីបានដឹងពីស្ថានភាពទាំងសុខភាពនិងដំណើររឿងព្រមទាំងដើម្បីមកលើកទឹកចិត្តនិងផ្តល់ភាពកក់ក្តៅដល់លោកយាយបន្ថែមពីនេះទៀតក៏បាននាំមកជាមួយនូវថវិកា២លានរៀនផ្តល់ជូនលោកយាយសម្រាប់ទុកប្រើប្រាស់ និងទឹកដោះគោ ១កន្ត្រក ជូនលោកយាយពិសារអោយឆាប់មានកម្លាំងដើម្បីបានជាសះស្បើយឡើងវីញ ។លោកជំទាវក៏បានបន្តថា ៖

ដោយសារតែលោកយាយនៅចាំឈ្មោះបងប្អូនៅឯស្រុកកំណើតខេត្តស្វាយរៀងនោះ កាកបាទក្រហមកម្ពុជា នឹងទាក់ទងទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ឱ្យជួយស្វែងរកសាច់ញាតិរបស់លោកយាយដែលរស់នៅស្រុកកំណើតស្ថិតនៅភូមិចំបក់គុយ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជូនដំណឹង និងគិតគូរទទួលយកលោកយាយទៅរស់នៅជាមួយផង។

លោកយាយ ស្រី ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្តផ្តល់ក្តីសង្ឃឹមដល់លោកយាយឱ្យរស់នៅជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកយាយ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារវិទ្យុ ABC និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យជំនះ ដែលបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ព្យាបាល និងថែទាំនាពេលកន្លងមក។

តាមការបញ្ជាក់របស់លោកយាយបានឱ្យដឹងថា មូលហេតុដែលលោកយាយចាកចេញពីផ្ទះគឺដោយសារតែការរស់នៅជាមួយកូននិងកូនប្រសារក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី មិនចុះសម្រុងគ្នាជាច្រើនលើកច្រើនសារចាប់តាំងពីលោកយាយចេញពីស្រុកកំណើតក្នុងស្រុកស្វាយជ្រុំខេត្តស្វាយរៀងមករស់នៅជាមួយក្នុងឆ្នាំ២០០៦មក៕ អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation