នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ២ គ្រឿងចូលមកទស្សនកិច្ចកម្ពុជារយៈពេល ៤ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ព្រះសីហន៖ នៅព្រឹកថ្ងៃទី ៥កញ្ញាឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក នាវាចម្បាំងកងទ័ពជើងទឹកប្រទេសឥណ្ឌាចំនួន០២គ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាព នៅកម្ពុជា រវាងប្រទេសទាំងពីរកម្ពុជាឥណ្ឌា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ៥ដល់៨ខែកញ្ញាឆ្នាំ២០១៩។

ក្នុងដំណើរចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាទាំង ២គ្រឿងមកដល់កំពង់ផែ គឺមានការ ទទួលស្វាគមន៍រាក់ទាក់
ពីលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រ នាយនាវី នាយនាវីរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ជាច្រើនរូបផងដែរ។

នាវាចម្បាំងជើងទឹកឥណ្ឌាទាំងពីរគ្រឿងនេះបើតាមការឲ្យដឹងពីលោកឧត្តមនាវីទោមេបញ្ជាការរងកងទ័ពជាតិទឹកថា នាវាទាំងពីរគ្រឿងរួមមាន៖

នាវាទី១- ឈ្មោះINS KILTAN ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក មានបណ្តោយប្រវែង ១១២ ម៉ែត្រទទឹងប្រវែង ១២,៨ ម៉ែត្រ​ ជម្រៅទឹក ០៧ ទម្ងន់ផ្ទុក៣១៥០តោន។

នាវាទី២- ឈ្មោះ INS SAHYADRI ជាប្រភេទនាវាចម្បាំងបំពាក់មីសុីល មានបណ្តោយប្រវែង ១៤៣ម៉ែត្រ, ទទឹងប្រវែង ១៧ម៉ែត្ត, ជម្រៅទឹក ៧ម៉ែត្រ m, ទម្ងន់ផ្ទុក ៦២០០ តោន និងមាននាវិកសរុបទាំងអស់ចំនួន ៥០៨នាក់ ដឹកនាំដោយលោក វរនាវីឯកAshwin Arvind ។

លោកឧត្តមនាវីទោ រស់ វាសនា បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកម្ពុជា មេបញ្ជាការនាវានឹងមានជំនួបលក្ខណៈមិត្តភាពជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ៥ខែកញ្ញាឆ្នាំ ២០១៩ នេះ និង ជំនួបជាមួយមេបញ្ជាការកងទព័ជើងទឹក និងមានកម្មវិធីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតរវាងកងទព័ជើងទឹកកម្ពុជានិងកងនាវិក កងទ័ពឥណ្ឌានៅលើនាវា ដើម្បីបង្ហាញអំពីការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

ក្រៅពីនោះ កងទ័ពជើងទឹកឥណ្ឌាក៏បានធ្វើទស្សនកិច្ច នៅតាមតំបន់ប្រាសាទក៏ដូចជារមណីយដ្ឋាននានាក្នុងក្រុងនៃខេត្តព្រះសីហនុ៕ដោយ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation