លោកជំទាវ មិថុនា ភូថង ក្រើនរំលឹកដល់ពលរដ្ឋឲ្យខិតខំបង្កើនចំណេះដឹង ចៀសវាងធ្លាក់ក្នុងអន្ទាក់នៃពីប្រព័ន្ធព័ត៌មាន ក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ បច្ចុប្បន្នជាសម័យប្រព័ន្ធបច្ចេកវិជ្ជា កំពុងមានសន្ទុះឈានឡើងជាលំដាប់ បានកំពុងបញ្ជ្រាបទៅក្នុងផ្នត់គំនិតមហាជន គ្រប់ស្រទាប់ ក្នុងនោះវិស័យព័ត៌មានក៏មិនខុសប្លែកគ្នាដែរ នៅកម្ពុជា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ខណៈពេលដែលវិស័យព័ត៌មាន កំពុងមានសន្ទុះឈានឡើងឥតឈប់ឈរ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ទាំងក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការបញ្ជូនទៅកាន់មហាជន។ក្នុងនោះក៏នៅមានប្រព័ន្ធព័ត៌មានក្នុងស្រុកមួយចំនួនបានកំពុងកេងបន្លំបោកប្រាស់ប្រជាពលរដ្ឋ ដែលពួកគាត់ខ្វះការយល់ដឹង និងមួយចំនួនទៀតពុំចេះអក្សរ។

លោកជំទាវ មិថុនា ភូថង កំពុងមានក្តីបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះកុង លោកជំទាវ អភិបាលខេត្ត ក្រើនរំលឹក ដល់ប្រជាពលរដ្ឋឲ្យខិតខំរៀនសូត្របង្កើនចំណេះដឹងខ្លួន ចំពោះការកេងបន្លំពីប្រព័ន្ធព័ត៌មានក្លែងក្លាយនេះ។

ការក្រើនរំលឹករបស់លោកជំទាវនាពេលនេះ ធ្វើឡើងក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងចំណេះវិជ្ជា ឈានដល់ការបង្កើនធនធានមនុស្សបង្កើនវិស័យសេដ្ឋកិច្ច អោយកាន់តែមានភាពរីកចម្រើន ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០១៩នេះឡើង នៅស្រុកកោះកុង ក្រោមប្រធានបទ(អក្ខរកម្មផ្សារភ្ជាប់និងជំនាញមុខរបរ)។

លោកជំទាវ អភិបាលខេត្តមានប្រសាសន៍ ជំរុញឲ្យមានការបណ្តុះបណ្តាលបន្ថែម ដោយយោងលើ របាយការណ៍អប់រំ ក្រៅប្រព័ន្ធ ឆ្នាំ២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បញ្ជាក់ច្បាស់ថា ស្ថានភាពអនក្ខរជន និងអ្នកបាត់បង់ឱកាស សិក្សា ត្រូវបានអប់រំបន្ត ដែលមានអនក្ខរជនសរុបប្រមាណ ៥.៦២៦នាក់ ស្រី២.៧៦០នាក់ នាពេលបច្ចុប្បន្ន ។

ក្នុងនោះលោក លោកង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា កម្មវិធីអក្ខរកម្មគឺជាផ្នែកមួយបានធ្វើឲ្យ អ្នករៀន ចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅផ្ទាល់របស់ពួកគេ៕ ដោយ៖តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation