សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ទាន់ លើករណីហិង្សារវាងស្ត្រីមួយក្រុម វាយទាត់ធាក់ទៅលើស្ត្រីម្នាក់ កំពុងដេកដួលក្នុងបន្ទប់

image


ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ករណីហិង្សារវាងស្ត្រីមួយក្រុម វាយទាត់ទាក់ទៅលើស្ត្រីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់។

ក្រោយពីបានឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ទន្ទឹមនេះក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ ករណីនេះមិនអាចលើកលែងឱ្យបានទេ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា